ភ្នំពេញ៖ ភាពយន្តកំពុងចាក់បញ្ចាំងគឺរឿង “Security” និយាយពីតួអង្គម្នាក់ឈ្មោះ Eddie ដែលជាអតីតទាហានម្នាក់ ហើយត្រូវឆ្លងកាត់ពេលវេលាដ៏លំបាកមួយចំនួននៅក្នុងជីវិតរបស់គាត់។ ដោយអស់សង្ឃឹមចំពោះការងារពេក ទីបំផុតគាត់ក៏ចូលធ្វើការងារជាសន្តិសុខម្នាក់នៅឯផ្សារទំនើបមួយ។ នៅរាត្រីដំបូងនៃការងាររបស់គាត់ មានក្មេងស្រីម្នាក់បានរត់មកកាន់ទ្វាររបស់ផ្សារទំនើបនោះ ហើយសម្លឹងមើលគាត់ទាំងភ័យផង និងអស់សង្ឃឹមផង។ Eddie ដឹងថាក្មេងស្រីនេះ កំពុងតែព្យាយាមគេចពីអ្នកណាម្នាក់ ហើយអ្នកដែលដេញនាងគឺជាឧក្រិដ្ឋជនចិត្តសាហាវ រួមជាមួយនឹងបក្សពួកដែលព្យាយាមតាមសម្លាប់ក្មេងស្រីនោះ។

ទស្សនិកជនប្រហែលជាធ្លាប់ស្គាល់តួសម្តែងក្នុងនេះហើយ គឺមានដូចជាលោក Antonio Banderas (សម្តែងក្នុងរឿង “The Expendables 3”) តារាចម្រៀងនិងសម្តែងលោក Jiro Wang តារាសម្តែងល្បីខាងតួចិត្តអាក្រក់លោក Ben Kingsley (បញ្ចូលសម្លេងរឿង “the Jungle Book”) សម្តែងជាឧក្រិដ្ឋជនវិកលចរិត និងវត្តមានរបស់អ្នកសម្តែងជាច្រើនទៀតក្នុងរឿងបែបវាយប្រហារបាញ់បោះនេះ។

រឿង Security កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយជាប្រភេទ 2D តែសម្រាប់អាយុក្រោម១៨ឆ្នាំហាមទស្សនា ព្រោះមានឈុតឆាកបាញ់ប្រហារស្រៀវឆ្អឹងខ្នង។

សូមទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ភាពយន្តកំពុងចាក់បញ្ចាំងគឺរឿង “Security”
ឈុតឆាកខ្លះៗក្នុងរឿង “Security”
ឈុតឆាកខ្លះៗក្នុងរឿង “Security”
ឈុតឆាកខ្លះៗក្នុងរឿង “Security”
ឈុតឆាកខ្លះៗក្នុងរឿង “Security”
ឈុតឆាកខ្លះៗក្នុងរឿង “Security”
ឈុតឆាកខ្លះៗក្នុងរឿង “Security”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]