ជប៉ុន៖ សុភ័ក្រ កុសុម៉ា ចាប់ផ្ដើមល្បីខ្លាំងឡើងនាមួយរយៈចុងក្រោយ បន្ទាប់ពីទទួលបានតំណែងជាពិធីការិនី ជាមួយតាប៊ុយ ក្នុងកម្មវិធី«ពេញចិត្តអត់»។

លើសពីសមត្ថភាពសម្ដែង និងជាពិធីការិនី កញ្ញា ក៏អាចបកស្រាយចម្រៀងបានយ៉ាងពិរោះ ជាហេតុធ្វើឲ្យតារាស្រីវ័យ២៥ឆ្នាំ រូបនេះមានឱកាសទៅសម្ដែងនៅក្រៅប្រទេសទៀតផង(ជប៉ុន)។

កំពុងតែមានប្រជាប្រិយភាពស្ទុះខ្លាំងផង កញ្ញា សុភ័ក្រ កុសុម៉ា បែរជាមកមានជម្លោះទាស់សម្ដី នឹងបុរសម្នាក់ នេះបើតាមរយៈអត្ថន័យសារដែល តារាស្រីរូបនេះបានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានសរសេរថា៖«មួយជីវិតមិនដែលជួបអាប្រុសចរិកឆ្កែចឹងទេ ខ្ញុំលេងសើចតែខ្ញុំលេងតែជាមួយខ្លួនឯង ចឹងសុំយកខួរក្បាលគិតខ្លួនឯងថាយើងជាប្រុសប្រើភាសា ដើម្បីយកចិត្តគេមើលងាយមនុស្សស្រី»។

សារបញ្ចេញកំហឹងមួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនមានចម្ងល់ជាខ្លាំង ព្រោះគ្រប់គ្នាដឹងច្បាស់ថា សុភ័ក្រ កុសុម៉ា ជាតារាស្រីដែលនាំតែសំណើចជូនប្រិយមិត្ត តែសុខៗកញ្ញា បែរជាមកមានបញ្ហា និងត្រូវគេមើលងាយបែបនេះ ទាំងដែលខ្លួនកំពុង ចូលរួមការសម្ដែងនៅឯប្រទេសជប៉ុនផង។

យ៉ាងណាមិញគេមិនទាន់ដឹងថា តារាស្រីនេះមានបញ្ហាជាមួយបុរសណាឲ្យច្បាស់នោះទេ ព្រោះបើតាមអត្ថន័យសារ កញ្ញាមិនបានបញ្ជាក់ពីបុគ្គលរូបនោះឡើយ ហើយជាលើកទីមួយផងដែរ ដែលនាងបញ្ចេញសារខឹង បុរស តាមរយៈបណ្តាញសង្គមបែបនេះ៕ 

រូបភាព សុភ័ក្រ កុសុម៉ា និងតារាជាច្រើន ដែលទៅសម្ដែងនៅប្រទេសជប៉ុន
រូបភាព សុភ័ក្រ កុសុម៉ា និងតារាជាច្រើន ដែលទៅសម្ដែងនៅប្រទេសជប៉ុន
រូបភាព សុភ័ក្រ កុសុម៉ា និងតារា ដែលទៅសម្ដែងនៅប្រទេសជប៉ុន
រូបភាព សុភ័ក្រ កុសុម៉ា ដែលទៅសម្ដែងនៅប្រទេសជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា