ក្រូចឆ្មារសម្បកលឿង (អាចរកទិញបានតាមផ្សារទំនើប) ត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងផ្នែកចំណីអាហារក្នុងចង្ក្រានបាយ ដែលអាចរកទិញបាននៅរាល់ផ្សារទំនើបនានាបាន។ អ្នកប្រហែលជាគិតថាមានតែទឹកក្រូចឆ្មារប៉ុណ្ណោះដែលមានប្រយោជន៍ ប៉ុន្តែការពិតទៅ សម្បកក្រូចឆ្មារមួយនេះដែលយើងតែងគិតថាគ្មានប្រយោជន៍ទាល់តែសោះនោះ  បែរជាមានគុណសម្បត្តិជាច្រើន ដែលយើងមិនធ្លាប់ចាប់អារម្មណ៍ និងមើលរំលងទៅវិញ។

ថ្ងៃនេះយើងនឹងប្រាប់អ្នកពីអត្ថប្រយោជន៍ ដ៏ហួសប្រមាណរបស់សម្បកក្រូចឆ្មារសម្បកលឿងដែលអ្នកមិនធ្លាប់បានដឹង ៖

អត្ថប្រយោជន៍ដ៏ហួសប្រមាណរបស់សម្បកក្រូចឆ្មារសម្បកលឿងដែលអ្នកមិនធ្លាប់បានដឹង

គុណសម្បត្តិចំពោះសុខភាព

- គ្រប់គ្រងសម្ពាធឈាម៖ ជាតិកាល់ស្យូម និងជាតិប៉ូតាស្យូមដែលមាននៅក្នុងសម្បកក្រូចឆ្មារអាចជួយរក្សាកម្រិតសម្ពាធឈាមបាន។

- បន្ថយកម្រិតកូឡេស្តេរ៉ុល៖ សម្បកក្រូចឆ្មារអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងខ្លួនដោយសារវត្តមាននៃសារធាតុ polyphenol flavonoids ហើយវាជាប្រភពដ៏ល្អនៃវីតាមីន C និង P  ជួយសំអាតនៅក្នុងសរសៃឈាម និងបន្ថយហានិភ័យជំងឺបេះដូង។

- បង្កើនការរំលាយអាហារនិងបន្ថយទម្ងន់៖ សារធាតុ Pectin ដែលមាននៅក្នុងសម្បកក្រូចឆ្មារមានតួនាទីទទួលខុសត្រូវចំពោះប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ហើយថែមទាំងអាចជួយដល់ការសម្រកទម្ងន់ទៀតផង។

- ជំនួយឆ្អឹង៖ សម្បកក្រូចឆ្មារមានជាតិកាល់ស្យូម និងវីតាមីន C ខ្ពស់ ដែលជួយ ថែរក្សា ការពារ និងបង្កើនសុខភាពឆ្អឹងឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

- ប្រឆាំងនឹងជំងឺមហារីក៖ សារធាតុចិញ្ចឹមដូចជា limonene និង Salvestrol Q40 នៅក្នុងសម្បកក្រូចឆ្មារអាចជួយបង្កា និងប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីកបាន។

- ល្អសម្រាប់សុខភាពមាត់ធ្មេញ៖ សំបកផ្លែក្រូចសម្បូរដោយស៊ីទ្រិចអាស៊ីត និងវីតាមីន C ដែលជួយការពារ និងព្យាបាលបញ្ហាផ្សេងៗទាក់ទងនឹងអញ្ចាញធ្មេញដូចជា ការហូរឈាមអញ្ចាញធ្មេញ ឈឺអញ្ចាញធ្មេញ ជាដើម -ល-។

- ជំនួយសុខភាពស្បែក៖ ស៊ីទ្រិចអាស៊ីត និងវីតាមីន C ដែលមានវត្តមាននៅក្នុងសម្បកក្រូចឆ្មារក៏ជួយដល់ការបន្សុទ្ធក្នុងសរសៃឈាម និងបំផ្លាញចេញរាល់សារធាតុអាក្រក់ដែលមាននៅក្នុងកោសិកាស្បែក  ហើយជួយបង្កើនឱ្យស្បែកស្រស់ថ្លា និងមានសុខភាពល្អថែមទៀតផង។ 

គុណសម្បត្តិចំពោះសុខភាព

វិធីប្រើប្រាស់ដែលត្រឹមត្រូវសម្រាប់បរិភោគ

វីធីដែលយើងអាចប្រើប្រាស់ក្រូចឆ្មារសម្បកលឿងឱ្យនៅតែរក្សាសារធាតុចិញ្ចឹមល្អៗសម្រាប់សុខភាពរាងកាយនោះគឺ៖

=> យកក្រូចឆ្មារសម្បកលឿងដាក់ក្នុងទូរទឹកកករយៈពេល ២ម៉ោង  ឬលើសពីនេះ រួចយកមកឈូសសម្បកវាទៅជាកំទិចល្អិតៗ សម្រាប់យកមករោយពីលើអាហារ ទើបងាយស្រួលក្នុងការបរិភោគ បង្កើនគុណភាពអាហារ និងផ្តល់ឱជារសកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។

ចំណាំៈ ត្រូវលាងសម្បកវានឹងទឹកឱ្យបានស្អាតល្អ ចៀសវាងជាប់ថ្នាំដែលគេបាញ់ពេលដាំ នាំឱ្យប៉ះពាល់ដល់សុខភាព។

យកក្រូចឆ្មារដាក់ក្នុងទូរទឹកកករយៈពេល ២ ម៉ោង ឬលើសពីនេះរួចសឹមចិតសម្បកវាចេញ រួចអ្នកយកមកប្រើការផ្សេងៗបានតាមចំណង់ចំណូលចិត្ត

គុណសម្បត្តិ និង វិធីប្រើប្រាស់ផ្សេងៗ

- ឈូសសម្បកក្រូចឆ្មារសម្បកលឿងឱ្យល្អិតៗ សម្រាប់បន្ថែមលើចំណីអាហារដូចជាទឹកក្រឡុក ទឹកផ្លែឈើផ្សេងៗ និងអាហារសាឡាត់ដើម្បីបង្កើនរសជាតិអាហារ និងភេសជ្ជៈ។

- យកសម្បកក្រូចត្រដុសថ្នមៗលើមុខរបស់អ្នកប្រមាណ ២ ឬ ៣ នាទី រួចលាងជាមួយទឹកក្តៅឧណ្ហៗចេញ សម្រាប់ជួយស្បែកមុខភ្លឺថ្លាមានសុខភាពល្អ។

- ដាក់សម្បកក្រូចឆ្មារ ២ ឬ ៣ចំណិតក្នុងទូរទឹកកករបស់អ្នកអាចជួយបំបាត់ក្លិនមិនល្អ ថែមទាំងជួយឱ្យទូរទឹកកករបស់អ្នកក្រអូបឈ្ងុយស្រស់ស្រាយថែមទៀតផង។

- បោះសម្បកក្រូចឆ្មារចូលទៅក្នុងធុងសម្រាម អាចជួយកំចាត់ក្លិនមិនល្អ។

- យកសម្បកក្រូចឆ្មារលាយជាមួយម្សៅសាប៊ូ ត្រដុសជូតលើសំភារៈផ្ទះបាយ ឬក្បាលរ៉ូមីណេទឹក ដែលមានជាតិអ៊ីណុក អាចជួយសំអាត និងធ្វើឱ្យសំភារៈរបស់អ្នកស្អាត ភ្លឺល្អ។

- គ្រាន់តែយកសម្បកក្រូចដាក់នៅមាត់រន្ធសម្បុកសត្វល្អិត ដូចជាស្រមោច កន្លាត នឹងអស់បារម្ភពីបញ្ហាសត្វល្អិតរំខានផ្សេងៗទៀតហើយ។

- គ្រាន់តែដាក់ចំណិតសម្បកក្រូចឆ្មារនៅក្នុងពែងតែ កំសៀវហើយដាំជាមួយទឹកឱ្យពុះ រយៈពេលមួយម៉ោងនឹងអាចជួយសំអាត និងកម្ចាត់ជាតិកខ្វក់បានយ៉ាងល្អ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]