ថៃ៖ ភាគច្រើន អ្នកគាំទ្រ មិនដែលដឹងនោះទេ ថាជីវិតគ្រួសាររបស់ កំពូលតារាសម្តែងស្រីដ៏ល្បី Mai Davika ជួបស្ថានភាពបែបណា។

តាមការពិតទៅ ក្រុមគ្រួសាររបស់នាង មិនបានរស់នៅ មានសុភមង្គល ដូចគ្រួសារតារាផ្សេងៗនោះទេ ដោយបានលែងលះគ្នា តែរឿងនេះ នាង កម្រទម្លាយប្រាប់ ជាសារធាណៈណាស់។

ទើបតែថ្មីៗនេះ នាងDavika បានបង្ហោះសារ និងអមជាមួយនឹងរូបថត នៅក្នុង បណ្តាញ Twitter ដោយសរសេរថា «បន្ទាប់ពីម៉ាក់ប៉ា បានលែងលះគ្នា ខ្ញុំមិនដែលរំពឹងថា នឹងបានឃើញរូប ដែលពួកគាត់អង្គុយជិតគ្នា បែបនេះម្តងទៀតនោះទេ។ ហើយខ្ញុំ ក៏មិនរំពឹងថា ពួកគេអាចត្រឡប់មកវិញដែរ តែរស់នៅជាមួយខ្ញុំបែបនេះណា ok »។

គួរឲ្យអាណិតទៅដល់នាង ដែលជួបជីវិតគ្រួសារបែបនេះ ដែលនៅខាងក្រៅ នាងតែងតែសម្តែងទឹកមុខ បែបសប្បាយ ជាមួយនឹងអ្នកគាំទ្រ តែធាតុពិត នាងមិនដែលរីករាយនោះទេ នៅពេលគ្រួសាររបស់នាង បានបែកបាក់គ្នា៕

អ្នកម្តាយ របស់ Davika
អ្នកម្តាយ របស់ Davika
អ្នកម្តាយ របស់ Davika
ឪពុករបស់​ Davika
ឪពុករបស់​ Davika
សាររបស់ Davika

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]