ភ្នំពេញ៖ តារាសម្ដែងស្រីដែលល្បី ញញឹមស្រស់ ម៉ាក សែន សូនីតា តែងតែមានទីផ្សារក្នុងខ្សែភាពយន្តល្បីៗជាច្រើន។

ព្រោះតែរូបសម្រស់ស្រស់ស្អាត អមនឹងសមត្ថភាពពិសេស ដែលអាចសម្ដែងគ្រប់ស្ថានភាពធ្វើឲ្យកញ្ញា មានឱកាសឆក់យកតំណែងជាតូឯកក្នុងរឿងល្បីៗជាច្រើន ជាហេតុធ្វើឲ្យប្រជាប្រិយភាពតារាស្រីរូបនេះ កើនឡើងជាលំដាប់ ។

កាន់តែល្បី ការងារក៏កាន់តែច្រើន តែចំពោះសម្រស់របស់តួឯកស្រីរឿង«ចន្ទ្រា» រូបនេះ ដូចគ្មានស្រកចុះបន្តិចសោះ ផ្ទុយទៅវិញ រូបរាង ដងខ្លួនរបស់ សូនីតា កាន់តែស្រស់ស្អាតទ្វេដងទៅវិញ។

លើសពីនេះទោះបីជាខ្លួន មមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏តួស្រីឆ្នើមម្នាក់នេះ មិនដែលភ្លេចការហាត់ប្រាណ សម្រកទម្ងន់និង រក្សាសុខភាពផ្ទាល់ខ្លួនដែរ។

ពេលខ្លះដើម្បីតែចង់ស្គម ម៉ាក សែនសូនីតា សុខចិត្តស៊ូហត់ ហាត់ប្រាណផង ហាត់ប្រដាល់ផង។ ទាំងនេះជារូបមន្ត ដែលអាចឲ្យកញ្ញា រក្សារូបរាង ដងខ្លួនកាន់តែស្រស់ស្អាត នឹងត្រូវប៉ាន់ជាមួយទីផ្សារសិល្បៈ ក្នុងងារជាតារាសម្ដែងនាពេលបច្ចុប្បន្ន៕

ចង់ដឹងថាច្បាស់ថា ពេលហាត់ប្រាណម្ដងៗ សូនីតា ហត់យ៉ាងណា? ទស្សនាវីដេអូទាំងអស់គ្នា! 

រូបភាព ដែល ម៉ាក សូនីតា បានបង្ហោះក្នុងបណ្ដាញសង្គម
តារាសម្ដែង ម៉ាក សែនសូនីតា
តារាសម្ដែង ម៉ាក សែន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា