អាចនិយាយបានថា កញ្ញា Rose Mary ជាយុវតីខ្មែរម្នាក់ ក្នុងចំណោមយុវវ័យជាច្រើនផ្សេងទៀត ដែលនិយមថតរូបបែប outdoor ឬ ថតរូបក្រៅ studio ដោយយក សម្រស់ធម្មជាតិ និង បរិយាកាស ជុំវិញខ្លួនធ្វើជា background តាមស្ទីល បរទេស។ ផ្ទៃខាងក្រោយពណ៌បៃតងស្រស់បំព្រង ដូចដែលអ្នកបានឃើញនេះ គឺកាន់តែជួយលើកសម្រស់របស់នាង ឱ្យ ទទួលបាននូវភាពទាក់ទាញថែមមួយកម្រិតទៀត។

សក់វែងប្រាសខ្នងពណ៌ទុងដែង ស័ក្តិសមទៅនឹងផ្ទៃមុខពងក្រពើ ដែលមានចិញ្ចើម កោង លើកកែវភ្នែកធំៗ មូលក្រឡង់ អាចឱ្យឃើញ រោមភ្នែកវែង.ងខ្វង់បន្ថែមជាតិ mascara ខ្មៅរលើប។ ច្រមុះស្រួចខ្ទង់ខ្ពស់ បបូរមាត់មិនក្រាស់មិនស្តើង សមសួនទៅនឹងថ្ពាល់ខួចទាំងសង បង្ហាញយ៉ាងច្បាស់តាមរយៈស្នាមញញឹម ធ្វើឱ្យអ្នកដែលបានឃើញរូបសម្រស់របស់ Rose Mary ហើយ អត់ទ្រាំមិនសរសើរថា cute មិនបានស្ទើរគ្រប់គ្នា។

ជួបសម្ភាសន៍ជាមួយលោក ឌីណា ជាងថតរូបបែប outdoor ដែលមានបទពិសោធន៍៣ឆ្នាំលើអាជីពនេះ បានប្រាប់ឱ្យដឹងថា “ មិនមែនមានតែ Rose Mary ម្នាក់ទេ មានចំណាប់អារម្មណ៍ និងចូលចិត្តស្ទីលថតហ្នឹង នៅមានអតិថិជនក្មេងៗរបស់ខ្ញុំជាច្រើនទៀត ដែលគាត់និយមហៅខ្ញុំទៅថតរូបឱ្យ ”។ លោកបានបន្តថា “ យើងតែងនាំគ្នាធ្វើដំណើរទៅតាមតំបន់នានា ទាំងទីជិតនិងទីឆ្ងាយ ដើម្បីស្វែងរកកន្លែងណា ដែលមានទេសភាពស្រស់ស្អាតបន្ស៊ីគ្នាជាមួយឈុតសម្លៀកបំពាក់។ ជាក់ស្តែង ដូចបានឃើញនូវសម្មិទ្ធផលរបស់យើងនៅទីនេះស្រាប់ ”។

ងាកមកស្តាប់កញ្ញា Rose Mary បានព្រលយសម្តីថា ” ខ្ញុំចូលចិត្តស្លៀកសម្លៀកបំពាក់បែបស៊ីវិល័យ សិចស៊ីតែរម្យទម ដែលទាំងមនុស្សចាស់ ឬយុវវ័យអាយុស្របាលយើងអាចទទួលយកបាន។ ពិសេស ខ្ញុំចូលចិត្តឮពាក្យ សរសើរថា រូបថត outdoor របស់ Rose Mary សុទ្ធតែស្អាតៗ និងប្រសិនបើមានអ្នក like នៅលើ facebook កាន់តែច្រើនកាន់តែរំភើបចិត្ត “។

សង្កេតឃើញថា ស្ទីលតុបតែងខ្លួនស្ថិតក្នុងឈុតសម្លៀកបំពាក់ អាវបំពង់ពណ៌សដៃវែងស្រឡាយស្បៃប៉ាក់រំលេច ចុងជាយ បន្តិច ស័ក្តិសមទៅនឹងខោ cowboy ជើងកំប៉ុងពណ៌ខៀវ អមដោយស្បែកជើងកែងចោតក្រវ៉ាត់កែងបែបនេះ កញ្ញា ចង់បញ្ជាក់ថា ” ខ្ញុំចូលចិត្តស្ទីលថតរូបOutdoor “៕

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]