(ភ្នំពេញ)៖ តារាចម្រៀងសំឡេងផ្អែម ទឹកមុខមានមុនស្នេហ៍ កញ្ញា សុគន្ធ និសា ត្រូវបានទស្សនិកជនជាច្រើន ចាត់ទុកថា ជាតារាស្រីមួយដួង មានសម្រស់ស្រស់ស្អាត សាច់សខ្ចី ទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យចម្រៀង ថ្មីៗនេះ ស្រីស្រស់ សុគន្ធ នីសា បានទទួលតំណែងជាតួឯក នៅក្នុងរឿងថ្មីមួយទៀតហើយ មានចំណងជើងថា «រាជនីភូមិគ្រិះ» ដែលជារឿងទី២របស់នាង បន្ទាប់ពីរឿងទី១ គឺរឿង«សិសិរដូវក្នុងបេះដូង» ដែលបានសម្ដែងរួមគ្នា ជាមួយតួឯកប្រុស គឺតារាចម្រៀងដូចគ្នា លោក ឆន សុវណ្ណរាជ ដែលត្រៀមចាក់បញ្ចាំងនៅដើមខែកញ្ញា ខាងមុខនេះ។

មូយរយៈមកនេះ គេសង្កេតឃើញថា ក្រោយពីវិលត្រឡប់ចូលផលិតកម្ម រស្មីហង្សមាសវិញ សុគន្ធ និសា ហាក់មានសន្ទុះខ្លាំងក្នុងវិស័យសិល្បៈ ពិសេសនាងបានកាន់តំណែងជាតួឯកស្រី នៅក្នុងរឿង «សិសិរដូវក្នុងបេះដូង» ហើយក៏បានលេចឮដំណឹងថា នាងនឹងកាន់តំណែងជាតួឯកស្រី នៅក្នុងរឿង «រាជនីភូមិគ្រិះ» ទៀតផង។ រឿង «រាជនីភូមិគ្រឹះ» របស់ស្ថានីយទូរទស្សន៍ហង្សមាស ជាខ្សែភាពយន្ត នៅក្នុងសម័យអាណានិគមបារាំង ដែលបានក្រុងពាលីថត កាលពីព្រឹកថ្ងៃទី១១ ខែសីហា កន្លងទៅនេះ ហើយ សុគន្ធ នីសា បានតុបតែងជាឈុត សម័យអាណានិគម ពិតជាស្រស់ស្អាត ប្លែកពីឈុតសំលៀកបំពាក់ផ្សេងៗ។ នៅក្នុងវិស័យសិល្បៈ នាងមានសកម្មភាពជាច្រើន ទាំងការច្រៀង ការសម្ដែងរឿង និងធ្វើជាគណៈកម្មាការ នៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» ដោយសារតែសមត្ថភាពពីកំណើត ទេពកោសល្យ កាន់តែធ្វើឲ្យនាងមានភាពលេចធ្លោ និងអាចក្ដោបក្ដាប់ បានតំណែងជាតួឯកបាន។

គួរបញ្ជាក់ថា នៅក្នុងរឿង «រាជនីភូមិគ្រឹះ» ជាប្រភេទរឿងមួយ ដែលតម្រូវឲ្យតារាសម្ដែងតុបតែងការស្លៀកពាក់ ក្នុងសម័យអាណានិគមបារាំង ក្នុងនោះក៏មានការចូលរួមពីតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ, សុខ ស្រីនាង, លោក ហ្សូណូ, សាន ស្រីឡៃ, សូដា នីតា, អ្នកនាង ចន ច័ន្ទលក្ខិណា និងមានតួអង្គសំខាន់ៗជាច្រើនដួងទៀត ហើយគេរំពឹងថា នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជន។

សុគន្ធ និសា បាន​តំណែង​តួឯក ១រឿង​ទៀតហើយ គឺ «រាជនីភូមិគ្រឹះ»
សុគន្ធ និសា និង ចន ច័ន្ទលក្ខិណា
សុគន្ធ និសា បាន​តំណែង​តួឯក ១រឿង​ទៀតហើយ គឺ «រាជនីភូមិគ្រឹះ»
សុគន្ធ និសា បាន​តំណែង​តួឯក ១រឿង​ទៀតហើយ គឺ «រាជនីភូមិគ្រឹះ»

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា