ភ្នំពេញ៖ អតីតតារាស្រីវ័យក្មេង សម្លេងពិរោះកញ្ញា ពេជ្រ សូលីកា បានបាត់មុខពីពិភពសិល្បៈអស់រយៈពេល មិនតិចឆ្នាំនោះទេ។

តែថ្មីៗនេះ វត្តមាន កញ្ញាត្រូវបានបង្ហាញជាសាធារណៈឡើងវិញ តាមបណ្ដាញសង្គម ពិសេស រូបនាង ក៏ត្រូវបានគេស្គាល់ថាជា ម្ចាស់ហាងបាយ «អូនអ៊ូក» ទៀតផង។

មុននេះដែរ អតីតតារាស្រីដែលល្បី និយមលេងស្ទីល Cute Cute រូបនេះក៏បានទម្លាយប្រវត្តិខ្លះៗ របស់ខ្លូនជាមួយមិត្តសំណព្វ កញ្ញា ទេព បូព្រឹក្សថា៖ 

«ស្គាល់គ្នាដំបូងៗ មិនសូវហ៊ាននិយាយជាមួយគ្នាច្រើនទេ អៀនគ្នាទៅវិញទៅមក។ ស្គាល់គ្នាដំបូងៗ ថ្ងៃនេះទៅញុំាអីនៅណា "បានន័យថា រាល់ថ្ងៃអត់ដែលបានលឺទេពាក្យថា «ញុំា»គឺ «ស៊ី» ស្គាល់គ្នាដំបូងៗ goodnight good morning Babe jub jub "បានន័យថា ក៏មិនដែលបានលឺហៅ bb jubjub ស្អីហ្នឹងដែរ គឺថា «អញងែងចឹងហ្មង»។ ស្គាល់គ្នាដំបូងៗ ខ្ញុំមិនដែលដឹងថា ពួកយើងមានចរិតមួយដូចគ្នា នោះគឺ​"ឆ្កួតស្មើដៃគ្នា" បន្ទាប់ពីស្គាល់គ្នាអស់រយៈពេលជិត ១០ឆ្នាំ។ ខ្ញុំរឹតតែជឿជាក់ថា ម្នាក់ស្រីនៅពីក្រោយខ្ញុំហ្នឹង វាឆ្កួតជាងខ្ញុំទៅទៀត។ គ្មានអ្នកណាល្អ គ្រប់១០ គ្មានអ្នកណាមិនដែលធ្វើខុស អ្វីដែលសំខាន់ តើយើងចេះរើសផ្លូវដែលល្អ សំរាប់ខ្លួនរឺ អត់ធ្លាប់បែកបាក់គ្នា មានអីអស្ចារ្យ អ្វីដែលរឹតតែអស្ចារ្យ គឺយើងត្រលប់មកដូចកាលពីមុនវិញ តែមិនសូវបានជួបគ្នារាល់ថ្ងៃ គ្រប់ពេលអីដូចមុនទេ ព្រោះឥឡូវគាត់មិនដូចពីមុន គាត់ក្លាយទៅជាតារាល្បីមួយរូប គេស្គាល់ពេញប្រទេស ចំណែកខ្ញុំវិញ បាយក៏មិនត្រង់មាត់ រត់ទៅនេះ រត់ទៅនោះ ព្រោះតែខ្ញុំមានហាងបាយតូចមួយនោះអី ពួកយើងមិនមែនក្មេងដូចមុនទៀតទេ ចេះគិតអស់ហើយ មានការងារធ្វើរៀងៗខ្លួន ទំនេរខ្លួនបន្តិច ក៏ text រកគ្នា ណាត់គ្នា មក បាយអូនអ៊ូក មកញុំត្រាវលេង ជីវិតមាន 10 ឆ្នាំ ប៉ុន្មានដង មនុស្សឥឡូវក៏ពិបាករក ចឹងមានតែថែរក្សាគ្នាទៅអ្នកអើយ»។

សារដ៏វែងអន្លាយមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងមិត្តភាពអ្នកទាំងពីរគឺមិនធម្មតានោះទេ។ ដូច្នេះហើយ បានជាគេតែងឃើញ សូលីកា និងបូព្រឹក្ស តែងតែបង្ហោះរូបក្នុងបណ្ដាញសង្គមជាមួយគ្នា ជាញឹកញាប់ខុសពីតារាស្រីដ៏ទៃទៀត៕

រូបភាពនិងអត្ថន័យសារដែល សូលីកា បានបង្ហោះក្នុងបណ្ដាញសង្គុម
រូបភាព ពេជ្រ សូលីកា និង ទេព បូព្រឹក្ស
រូបភាព ពេជ្រ សូលីកា និង ទេព បូព្រឹក្ស
រូបភាព អតីតតារាចម្រៀង ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស