ការសូណាអាចធ្វើទៅបាននៅក្នុងបន្ទប់តូចៗដែលត្រូវបានរចនាឡើងសម្រាប់រក្សាកំដៅ។ នៅក្នុងអត្ថបទនេះដែរយើងណែនាំនូវអត្ថប្រយោជន៍មួយចំនួននៃការសូណាអាចផ្ដល់ឲ្យអ្នកបាន។ សូណាអាចផ្ដល់អត្ថប្រយោជន៍មួយចំនួនដូចជា៖

១. ជួយបញ្ចេញជាតិពុលពីក្នុងខ្លួន

វិធីសាស្ត្រមួយសម្រាប់យកជាតិពុលចេញពីខ្លួនប្រាណមនុស្សដ៏ល្អបំផុតគឺតាមរយៈញើស ព្រោះថាការបែកញើសមានភាគរយខ្ពស់ខ្លាំងណាស់ សម្រាប់នាំយកជាតិពុលចេញមកក្រៅ។  ដូច្នេះហើយបើសិនជាអ្នកនៅបន្ទប់សូណាឲ្យបានយូរនោះ អ្នកនឹងអាចបញ្ចេញជាតិពុលពីខ្លួនរបស់អ្នកយ៉ាងច្រើនផងដែរ។ 

ជួយបញ្ចេញជាតិពុលពីក្នុងខ្លួន

២. ជួយក្នុងការសម្រកទម្ងន់

សូណាគឺជាវិធីមួយដ៏ល្អសម្រាប់ការសម្រកទម្ងន់ ទោះបីជាអ្នកមិនសូវបានបញ្ចេញកម្លាំងច្រើនក៏ដោយ។  ការធ្វើតេស្តវិទ្យាសាស្ដ្របានបង្ហាញថា  បើសិនអ្នកចំណាយពេល ២០នាទីនៅក្នុងបន្ទប់សូណាដែលមានកម្ដៅប្រហែល ៧៦,៦ អង្សាសេ នោះអ្នកនឹងត្រូវចំណាយកាឡូរីចំនួន ៥០០គីឡូស៊ូល។

៣. សូណាធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ

អត្ថប្រយោជន៍សំខាន់មួយទៀត នៃសូណាគឺវាអាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពខ្លាំងក្លាជាងមុន។  ការសូណាអាចជួយផលិតកោសិកាឈាមស ដែលជាកោសិកាគ្រាប់ឈាមសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងជំងឺផ្សេងៗ។ បើសិនជាអ្នកធ្វើការសូណាឲ្យទៀងទាត់ នោះអ្នកនឹងមានកោសិកាឈាមសច្រើន ដែលអាចឲ្យអ្នកមានសុខភាពល្អ និងជាសះស្បើយពីជំងឺផ្សេងៗបានលឿនទៀតផង។ 

៤. សូណាអាចជួយបង្កើនទំនាក់ទំនងក្នុងសង្គម

ផលប្រយោជន៏នៃការសូណាមួយទៀតនោះគឺ វាអាចជួយឲ្យអ្នកមានទំនាក់ទំនងក្នុងសង្គមច្រើនជាងមុន។ ក្នុងបន្ទប់សូណាអ្នកមិនអាចយកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកណាចូលឡើយ ដូច្នេះហើយទើបអ្នកអាចចំណាយពេលវេលាយ៉ាងច្រើនក្នុងការនិយាយជាមួយគ្រួសារ  មិត្តភក្តិ  ឬក៏អ្នកដទៃទៀតដែលនៅក្នុងបន្ទប់សូណានោះផងដែរ។ 

ជួយបង្កើនទំនាក់ទំនងក្នុងសង្គម

៥. សូណាជួយឲ្យអ្នកមានភាពអត់ធ្មត់ក្នុងការលេងកីឡា

រាងកាយរបស់មនុស្សមានកម្រិតជាក់លាក់មួយ សម្រាប់ការអត់ធ្មត់ទៅនឹងកំដៅ។ ការសូណាទៀងទាត់អាចបង្កើនកម្រិតនៃការអត់ធ្មត់របស់អ្នក ដូច្នេះបើសិនអ្នកលេងកីឡាអ្វីមួយ អ្នកនឹងមានភាពអត់ធ្មត់ហើយកម្រិតថាមពលរបស់អ្នកក៏កើនឡើងដែរ។ 

មានភាពអត់ធ្មត់ក្នុងការលេងកីឡា

៦. ជួយធ្វើឲ្យសក់ស្អាត

មនុស្សយើងមានក្រពេញពិសេសមួយនៅលើស្បែកក្បាល ដែលអាចបញ្ចេញនូវសមាសធាតុមួយជួយឲ្យសក់របស់យើងមានសំណើម។ ការចំណាយពេលនៅក្នុងបន្ទប់សូណាអាចធ្វើឱ្យក្រពេញនេះមានសកម្មភាព  ហើយបន្ទាប់មកវានឹងបញ្ចេញសមាសធាតុដែលមានប្រយោជន៍ទាំងនោះ ដើម្បីជួយធ្វើឱ្យសក់របស់អ្នកមើលទៅស្អាតទៀតផង។

៧. ជួយបន្ធូរសាច់ដុំបន្ទាប់ពីហាត់ប្រាណ

នេះអាចជាមូលហេតុមួយដែលនាំឲ្យកន្លែងហាត់ប្រាណជាច្រើន មានបន្ទប់សូណា។ សូណាមានអត្ថប្រយោជន៍ខ្លាំងណាស់ បន្ទាប់ពីការហាត់ប្រាណរបស់អ្នករួចហើយ។ បន្ទាប់ពីហាត់ប្រាណហើយ សាច់ដុំរបស់អ្នកនឹងមានលក្ខណៈតឹង  ប៉ុន្តែសូណាអាចបន្ធូរសាច់ដុំរបស់អ្នកបានរហ័ស ដែលនឹងធ្វើឲ្យសាច់ដុំរបស់អ្នកអារម្មណ៍ធូរស្រាលជាងមុន។ 

ជួយបន្ធូរសាច់ដុំបន្ទាប់ពីហាត់ប្រាណ

៨. សូណាជួយឱ្យអ្នកក្មេងជាងវ័យ

ស្បែកគឺជាសរីរាង្គមួយ នៃរាងកាយរបស់យើងដែលត្រូវការធ្វើលំហាត់ប្រាណជាទៀងទាត់។ សូណាគឺជាវិធីសាស្ត្រល្អមួយ ក្នុងការធ្វើលំហាត់ប្រាណឲ្យស្បែក។ សូណាជួយបង្កើនលំហូរឈាមទៅកាន់ស្បែករបស់អ្នក ដែលនឹងជួយដល់ការលូតលាស់នៃស្បែកថ្មី និងបំបាត់កោសិកាដែលស្លាប់ទាំងអស់។ ដូច្នេះហើយទើបការសូណាអាចជួយឲ្យអ្នកមានសម្រស់ក្មេងជាងវ័យបាននោះ។

ជួយឱ្យអ្នកក្មេងជាងវ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]