ភ្នំពេញ៖ អតីតតារាសម្តែងដ៏ល្បីឈ្មោះមួយរូបលោក យុត្ថារ៉ា ឆានី កាលពីពេលថ្មីៗនេះបាន បង្ហោះរូបភាពអំពីសមាជិកនៅក្នុងក្រុមគ្រួសាររបស់ខ្លួន ដោយលោកបានប្រាប់ថាមានកូនៗប្រុសស្រីរហូតទៅដល់ចំនួន ៨ នាក់ឯណោះ

ប៉ុន្តែភាគច្រើនគឺជាក្មួយៗរបស់លោកប៉ុណ្ណោះ ហើយនៅថ្ងៃនេះលើហ្វេសប៊ុកលោក យុត្ថារ៉ា ឆានី ក៏បានប្រកាសឱ្យដឹងដូច្នេះផងដែរថា៖

«ខ្ញុំបាទមានកិត្តិយសសូមជំរាបដល់មិត្តភក្តិបងប្អូនទាំងអស់ឱ្យបានជ្រាបថា កន្លងមកខ្ញុំបានបង្ហោះនូវរូបភាព អមដោយពាក្យពេចន៍ ពាក្យកាព្យ ពាក្យស្លោក និងអត្ថបទផ្សេងៗទៀត ដែលទាំងនោះវាជាអ្វីដែលខ្ញុំចង់ចែករំលែកនូវចំណេះដឹងទូទៅ ចង់ឱ្យមានការចាប់អារម្មណ៍ ចង់អោយបងប្អូនបានសប្បាយ និងជាការនឹករលឹកមកដល់បងប្អូន ដែលធ្លាប់គាំទ្រនិងកំពុងគាំទ្រតែប៉ុណ្ណោះ។

ហើយទាំងនេះគឺគ្មានចេតនាបង្អាប់ បង្ខូចកិត្តិយសអ្នក ឬវាយប្រហារអ្នកដ៏ទៃឡើយ ហើយក៏មិនអាចឆ្លុះបញ្ចាំងពីជីវិតពិត និងឆន្ទៈផ្ទាល់របស់ខ្ញុំឡើយ។ ដូច្នេះប្រសិនបើបងប្អូនណាមិនពេញចិត្ត អ្នកអាច unfriend ខ្ញុំចុះ ហើយបើបងប្អូនណាប្រើពាក្យអគតិ អសីលធម៌ ទុកខ្ញុំជាអមិត្ត នោះខ្ញុំនឹង UnFriend ឬ Block អ្នកទាំងនោះចោលហើយ។ អរគុណ ដោយក្តីរាប់អាន និងស្រឡាញ់អស់ពីបេះដូងពីខ្ញុំ»។ 

ទស្សនារូបភាពដែលលោក យុត្ថារ៉ា ឆានី បានបង្ហោះនៅលើហ្វេសប៊ុកដូចខាងក្រោម៖

កម្រងរូបភាពរបស់តារាសម្តែងលោក យុត្ថារ៉ា ឆានី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី