ភ្នំពេញៈ ម៉ូតូមួយគ្រឿងឌុបគ្នា បីនាក់ ត្រូវបានរថយន្តមួយគ្រឿង បុកយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ៣នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពេលកើតហេតុ ត្រូវ បានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យ លោកសង្ឃ ជាបន្ទាន់ដើម្បីជួយសង្គ្រោះអាយុជីវិត ចំណែកឯអ្នកបើកបររថយន្ត វិញ រត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ស្ថិតនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីនគរបាលចរាចរ បានឲ្យដឹងថា ជនរងគ្រោះមានគ្នាបីនាក់  ទី១ មានឈ្មោះ វង្ស សាម៉ែន ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ រស់នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ, ទី២ មានឈ្មោះ ដុល ចាន់ដ៉ារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅឯខេត្តកំពង់ឆ្នាំង, ទី៣ ពុំត្រូវបាន គេស្គាល់អត្តអត្តសញ្ញាណនោះទេ ដោយសារតែរងរបួសធ្ងន់ និយាយមិនចេញ ។ អ្នកទាំង៣រងរបួសធ្ងន់ បន្ទាប់ពីកើតត្រូវបានគេដឹកបញ្ជូន ទៅសង្គ្រោះនៅ មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យ លោកសង្ឃ ហើយអ្នកទាំងបីខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1P 4586 ចំណែក ឯរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ប្រភេទ ៨តោន ពាក់ស្លាកលេខ ភ្នំពេញ 3A 0487 ចំណែកឯអ្នកបើកបរវិញ បន្ទាប់ពីកើតហេតុ បានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នរថយន្ត និងម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះ ស្រាយទៅតាមផ្លូវច្បាប់៕

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]