ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៤ សីហា នេះពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីរបស់ម្តាយ និងកូនៗលោក អ៊ិត សេដ្ឋា ត្រូវបានរៀបចំធ្វើឡើង ក្នុងបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការចូលរួមត្រេកអរពីតារាមួយចំនួន ដូចជា លោក ពាក់មី លោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ អ្នកនាង យុគ ចិន្តា និងលោក សាយ រតនៈ ជាដើម ដែលជាអ្នកស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ចំពោះលោក អ៊ិត សេដ្ឋា។

ក្នុងនោះដែរ តារាកំប្លែងលោក ពាក់មី ក៏បានធ្វើការ Live វីដេអូនៅលើហ្វេសប៊ុកខ្លួន ប្រាប់ថាផ្ទះថ្មី និងធំមួយល្វែងនេះ គឺមានទីតាំងស្ថិតនៅបុរី«សម្បត្តិមាស» ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះផងដែរ លោក ពាក់មី បន្ថែមថាផ្ទះថ្មីមួយខ្នងនេះ គឺបានមកពីសប្បុរសជនជិតឆ្ងាយដែលបានចូលរួមជួយដល់ក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា កាលពីពេលកន្លងមក។ 

ហើយផ្ទះដ៏ធំនេះ គឺត្រូវបានទិញដាច់ នៅក្នុងតម្លៃដល់ទៅ ៩២,០០០ ដុល្លារឯណោះ ដើម្បីជូនដល់ក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា៕

ទស្សនាវីដេអូនៅលើហ្វេសប៊ុករបស់លោក ពាក់មី ដូចខាងក្រោមនេះ៖ 

ទីតាំងផ្ទះរបស់ម្តាយ និងកូនៗលោក អ៊ិត សេដ្ឋា
លោក ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា