ភ្នំពេញ៖ បន្ទាប់ពីមរណភាពរបស់ពិធីករជើងចាស់លោក អ៊ិត សេដ្ឋា បានបន្សល់ទុកម្តាយ និងកូនប្រុសស្រីក្មេងៗ ដោយគ្មានអ្នកមើលថែ និងមើលការខុសត្រូវដូចកាលពីមុននោះទេ។

ប៉ុន្តែជាសំណាងល្អ អ្នកម្តាយ និងកូនៗរបស់លោក អ៊ិត សេដ្ឋា ក៏ត្រូវបានទទួលការទំនុកបម្រុង និងផ្គត់ផ្គង់ពីមូលនិធិ CTN ព្រមទាំងសប្បុរសជនជាច្រើននាក់នៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

មិនតែប៉ុណ្ណោះក្រុមគ្រួសារគ្មានទីពឹងមួយនេះ ក៏ទទួលបាននូវការជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីពិធីការិនីជើងចាស់អ្នកនាង យុគ ចិន្តា អតីតដៃគូរបស់លោក អ៊ិត សេដ្ឋា ទៀតផង។

ហើយថ្ងៃនេះតាមរយៈហ្វេសប៊ុករបស់ពិធីករលោក សាយ រតនៈ ដែលជាអ្នកស្រលាញ់រាប់អានលោកសេដ្ឋា ក៏បាន Live ផ្ទាល់ប្រាប់ដែរថា ព្រឹកនេះផ្ទះថ្មីរបស់ម្តាយ និងកូនលោកសេដ្ឋា ដែលបានរៀបចំរួចរាល់ជាស្ថាពរ ក៏បានធ្វើពិធីសូត្រមន្តឡើងថ្មីហើយផងដែរ។

ចំណែកឯលោក សុវណ្ណ រិទ្ធី ដែលជាប្រធានផ្នែកផលិតរបស់ក្រុមកំប្លែង CTN លោកពាក់មី និងអ្នកនាងយុគ ចិន្តា ក៏បានចូលរួមក្នុងពិធីនេះផងដែរ។

លោក សាយ រតនៈ ក៏បានរៀបរាប់នៅលើវីដេអូ Live របស់លោកឱ្យដឹងដូច្នេះថា៖ 

« ទៅចូលរួមពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីរបស់អ្នកម្តាយ និងកូនៗបងប្រុស អ៊ិត សេដ្ឋា! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានជួយដល់គ្រួសារគាត់! សូមជួបនូវពុទ្ធពរទាំង4ប្រការ កុំបីឃ្លៀងឃ្លាតឡើយ! »។

ទស្សនាការ Live វីដេអូផ្ទាល់ពីពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី នៅលើហ្វេសប៊ុករបស់លោក សាយ រតនៈ នាព្រឹកនេះដូចខាងក្រោម៖

ទិដ្ឋភាពឡើងគេហដ្ឋានថ្មីរបស់ម្តាយ និងកូនៗលោក អ៊ិត សេដ្ឋា ព្រឹកនេះ
លោក សុវណ្ណ រិទ្ធី និងកូនប្រុសស្រីទាំង៣របស់លោក អ៊ិត សេដ្ឋា
លោក សុវណ្ណ រិទ្ធី
ឡើងគេហដ្ឋានថ្មី​ របស់ម្តាយ ​និងកូនៗ អ៊ិត​ សេដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា