នៅក្នុងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១២ នេះ មានកម្មករកម្មាការិនីជាង ១០០០០នាក់ ដែលមកពីបណ្តារោងចក្រនានា និងសប្បុរសជនជាច្រើនរូប បានធ្វើដំណើរមកជួបជុំគ្នា នៅមុនព្រះបរមរាជវាំង ដើម្បីគោរពព្រះបរមសពសម្ដេចតា និងធ្វើការចែកចាយអាហារ ទឹក និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត ជូនទៅដល់ប្រជាជនខ្មែរទាំងអស់ ដែលបានទៅចូលរួមកាន់ទុក្ខព្រះមហាវិរៈក្សត្រនៃយើង។

ទោះបីជាមានការលំបាក ឬអត់ឃ្លានយ៉ាងណាក៏ដោយ ក៏ពួកគេស៊ូទ្រាំ ដើម្បីបំពេញកតាព្វកិច្ចជាកូនខ្មែរមួយរូបដែរ ដោយសារតែពួកគេមានចិត្តស្រលាញ់ និងគោរពសម្តេចតា ព្រោះទ្រង់គឺជាព្រះមហាវិរៈក្សត្រនៃយើង ដែលទ្រង់បានទូលទីវង្គត់ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ ក្នុងជន្មាយុ ៩០ ព្រះវស្សារ។

ខាងក្រោមនេះគឺជារូបភាព កម្មករកម្មាការិនី និងសប្បុរសជនដែលបាន ធ្វើដំណើរមកជួបជុំគ្នា នៅមុនព្រះបរមរាជវាំង។

រូបភាព ៖ facebook

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]