ហ្វីលីពីន៖  ថ្មីៗកន្លងទៅនេះ ម្ចាស់គណនីបណ្តាញសង្គមឈ្មោះ Rizza Singson បានបង្ហោះរូបភាពមួយសន្លឹករបស់ស្ត្រីជាម្តាយម្នាក់ ដែលបាននាំកូនស្រីពិការរបស់ខ្លួនចូលកាស៊ីណូ ដើម្បីលេងល្បែង។ ហេតុការណ៍នេះ​ បានកើតឡើងនៅក្នុងកាស៊ីណូ Solaire Resort and Casino ប្រទេសហ្វីលីពីន។ 

កូនស្រីពិការរូបនោះ មិនអាចកម្រើក ឬក្រោកអង្គុយបានទេ។ នាងអាចត្រឹមតែដេកសម្លឹងមើលពិដានតែប៉ុណ្ណោះ។  អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺ កូនស្រីពិការរូបនេះ ត្រូវទ្រាំហិតផ្សែងបារី និងស្តាប់សម្លេងឡូឡារាប់ម៉ោងឯណោះ។

តាមរយៈសំណេររបស់អ្នកនាង Rizza Singson បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលម្តាយរូបនេះបានធ្វើទង្វើយ៉ាងដូច្នេះទៅលើកូនស្រីរបស់ខ្លូន។

ចំណែកអ្នកលេងបណ្តាញសង្គមមួយចំនួនបានអះអាងថា គេធ្លាប់ឃើញម្តាយចិត្តអប្រិយរូបនេះ នៅកាស៊ីណូផ្សេងទៀតដែរ។

អ្នកនាង Rizza បានបញ្ជាក់ថា រូបភាពត្រូវបានថតដោយមីងរបស់នាង  ហើយគាត់មានបំណងចង់ឲ្យអ្នកធ្វើការក្នុងកាស៊ីណូបានដឹង និងឃើញរូបភាពនេះ ដើម្បីចាត់វិធានការកុំឲ្យមានហេតុការណ៍ដដែលៗកើតឡើងនៅពេលក្រោយៗទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ម្ចាស់គណនីបណ្តាញសង្គមឈ្មោះថា Rizza Singson បានបង្ហោះរូបភាពមួយសន្លឹករបស់ស្ត្រីជាម្តាយមួយរូប ដែលបាននាំកូនស្រីពិការរបស់ខ្លួនដែលកំពុងដេកលើគ្រែរុញ ចូលទៅក្នុងកាស៊ីណូ
គេក៏បានឃើញម្តាយរបស់នាង យករបស់របរមួយចំនួនទៅដាក់លើខ្លួនរបស់នាងថែមទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]