ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម ជាតារាចម្រៀងប្រជាប្រិយមួយដួង ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស អស់រយៈពេលជាយូរមកហើយ តាមរយៈទឹកដមសម្លេងរបស់ខ្លួន។

ក្រៅពីអាជីពជាអ្នកចម្រៀងអ្នកនាង ខាត់ សុឃីម ក៏ជាតារាកំប្លែងដ៏ល្បី ទទួលបានការស្រលាញ់ចូលចិត្តជាច្រើនផងដែរ ជាពិសេសអ្នកគាំទ្រភាគច្រើន ក៏បានសរសើរថា តារាចម្រៀងរូបនេះមានអត្តចរិតល្អ រួសរាយ រាក់ទាក់ គួរជាទីរាប់អានទៀតផង។

ដោយឡែកកាលពីយប់មិញនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម បានបង្ហោះវីដេអូខ្លីមួយបង្ហាញ ពីសម្លៀកបំពាក់របស់ខ្លួនជាច្រើននៅក្នុងបន្ទប់ស្ទើរតែដូចជាហាងលក់ខោអាវមួយទៅហើយ។

ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺយើងឃើញអ្នកនាង ខាត់ សុឃីម ក៏បានប្រកាសថាសម្រាប់តារា ដែលត្រូវការខោអាវ អាចមកយកបាន free free។

អ្នកនាងបញ្ជាក់ថាសម្លៀកបំពាក់ទាំងនេះ គឺជាសុទ្ធតែជារបស់អ្នកនាងដែលបានស្លៀកពាក់ពេលឡើងច្រៀង ហើយបានសន្សំទុកវាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ពិតជាចិត្តល្អមែនអ្នកនាង ខាត់ សុឃីម ចែកសម្លៀកបំពាក់ដល់តារាផ្នែកនារីៗ ផងដែរ ដោយមិនគិតថ្លៃ៕

តោះទស្សនាវីដេអូខាងក្រោមនេះ៖

សម្លៀកបំពាក់របស់តារាចម្រៀង ខាត់ សុឃីម
តារាចម្រៀងអ្នកនាង ខាត់ សុឃីម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម