ភ្នំពេញ៖ តារាចម្រៀងស្រី ដែលល្បីអាចច្រៀងបត់បែនគ្រប់ស្ទីល កញ្ញា មាស សុខសោភា បានឈរជើងលើអាជីពសិល្បៈនេះ ជាង១៥ឆ្នាំមកហើយ។

រយៈពេលនៃការប្រឡូកសិល្បៈ របស់ម្ចាស់បទ «ម្នាក់ឯងមិនស្លាប់ទេ» រូបនេះបានដើរឆ្លងកាត់ព្យុះភ្លៀងគ្រប់យ៉ាង ដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន។ ការខិតខំតស៊ូរបស់ សោភា មិនខាតបង់ទេ ព្រោះបច្ចុប្បន្ន រូបនាងក៏ជាតារាចម្រៀងស្រីជួរមុខមួយរូបនៅកម្ពុជា និងមានអ្នកគាំទ្រជាច្រើនរាប់មិនអស់។

មុននេះដែរ តារាស្រីសម្ដីមួយៗ មាស សុខសោភា ការបានបង្ហោះវីដេអូនៃការជួបជុំនិងបានរៀបរាប់ពីអារម្មណ៍រំភើបជាមួយហ្វេនៗ​ ដែលតែងតែគាំទ្រខ្លួនកន្លងមក។

លើសពីនេះក្នុងកម្មវិធីនេះ កញ្ញាក៏ទទួលបាននំខេកយ៉ាងស្រស់ស្អាត ពិសេសវាមានទំហំធំឡើងចង់ប៉ុនមនុស្សធម្មតាទៅហើយ ភាពភ្ញាក់ផ្អើល សម្លេងសើច រួមទាំងស្នាមញញឹម ក៏បានផ្ទុះឡើងពេញកម្មវិធីនេះតែម្ដង៕

ចង់ដឹងច្បាស់ថា ខំខេករបស់ មាស សុខសោភា ធំយ៉ាងណា? តោះទស្សនាទិដ្ឋភាពទាំងស្រុងក្នុងវីដេអូខាងក្រោម៖ 

រូបភាព នំខេក របស់តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា