ភ្នំពេញ៖ បទចម្រៀងថ្មីរបស់កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងស្រីប្រចាំ ផលិតកម្មថោន ចំណងជើងថា “Sorry Baby” កំពុងក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គមវៀតណាម។

នេះបើយោងតាមការចុះផ្សាយ ពីវេបសាយព័ត៌មានកម្សាន្តមួយរបស់វៀតណាម បានឲ្យដឹងថា ដោយបទ“Sorry Baby” របស់កញ្ញា លី អ៊ីវ៉ាធីណា បានចម្លងស្ទើរតែទាំងដុល ពីបទ “I‘m Sorry Babe” របស់តារាចម្រៀងស្រីវៀតណាម កញ្ញា Bao Thy

កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងស្រីប្រចាំ ផលិតកម្មថោន

បើយកបទចម្រៀងទាំងពីរនេះមកប្រៀបធៀបគ្នា អាចដឹងបានយ៉ាងងាយថា ទាំងសាច់ភ្លេង Melody និងចំណងជើង គឺដូចគ្នាខ្លាំងមែនទែន ។ រីឯវីដេអូចម្រៀងវិញ គឺមានភាពស្រដៀងគ្នាជាច្រើនកន្លែង ដោយទាំងនេះធ្វើឲ្យ អ្នកគាំទ្រនៅវៀតណាមមានការរិះគន់យ៉ាងចាស់ដៃ ទៅលើបទចម្រៀងមួយនេះ។

យ៉ាងណាមិញ ទាក់ទងនឹងការចម្លងនេះផងដែរ ខាងផលិតករវៀតណាម គេក៏សប្បាយចិត្តដែលបទគេល្បី រហូតដល់មានភាសាទី២ចម្លងតាមដែរ ប៉ុន្តែគេក៏អន់ចិត្តដែលតារាចម្រៀងខ្មែរ ចម្លងដោយមិនបានទិញសិទ្ធ ឬសុំការអនុញ្ញាតពីសាមីខ្លួនគេ។

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងស្រីប្រចាំ ផលិតកម្មថោន
តារាចម្រៀងស្រីវៀតណាម កញ្ញា Bao Thy
តារាចម្រៀងស្រីវៀតណាម កញ្ញា Bao Thy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា