ភ្នំពេញ៖ កាលពីព្រឹកមិញ ពិធីការិនីដ៏ល្បី អ្នកនាង គង់​ សុជាតិ បានបើកហាងសាឡនថ្មី នៅម្តុំសាកលវិទ្យាល័យ វេស្ទើនផ្សារ TK។

ចំពោះហាងសាឡនថ្មី ត្រូវបានធ្វើឡើងជាច្រើនជាន់ និងដេគ័រយ៉ាងទំនើប និងទាន់សម័យបំផុត ដែលខុសឆ្ងាយ ពីហាងសាឡន របស់អ្នកនាងពីមុន។

នៅក្នុងនោះដែរ​ ប្អូនស្រី របស់អ្នកនាង គង់ សុជាតិ ក៏បានសរសេរប្រាប់ក្នុងបណ្តាញសង្គមផងដែរថា ហាងសាឡនរបស់នាង នៅម្តុំសាលាបាក់ទូក ត្រូវបានបិទចោល ហើយធ្វើការផ្លាស់ប្តូរ មកហាង សាឡនថ្មីវិញ។

ពិតជាអស្ចារ្យ និង គួរឲ្យសរសើរ ទៅដល់អ្នកនាង គង់ សុជាតិ ដែលស្ងាត់ៗ មានសមត្ថភាព អាចបើកហាងសាឡន ដ៏ធំសម្បើមបាន៕

អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល
ហាងសាឡនថ្មី របស់អ្នកនាង
ទិដ្ឋភាពខាងក្នុងហាងថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ