ភ្នំពេញ៖ ឆក់កាបូបដៃបានហើយ មិនត្រឹមគ្មានសម្ភារក្នុងកាបូបនោះទេ ថែមទាំងត្រូវសមត្ថកិច្ចដេញ ចាប់បានម្នាក់ទាំងដួលម៉ូតួ របួសស្ទើរស្លាប់ស្ទើរស់ទៀតផង ចំណែកម្នាក់ទៀត ខំរត់ទាំងរបួសគេចខ្លនបាត់។ ដែលហេតុការណ៍ ឆក់កាបូបនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង ៤០នាទីព្រលប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១២ នៅលើដងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ ដែលបានដឹកនាំកម្លាំងដោយផ្ទាល់ចុះ បង្ក្រាបក្រុមចោរឆក់នេះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមាន គ្នា២នាក់ បើកបរម៉ូតូហុងដា សេ១២៥ ស៊េរី២០១១ ឡើងស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1H-6945 ក្នុងទិដៅពីកើតទៅលិច។ ពេលមកដល់កន្លែងកើត ហេតុ ពួកគេបានធ្វើសកម្មភាព ឆក់កាបូបពីស្ដ្រី០២នាក់ ដែលកំពុងធ្វើដំណើរស្របទិស រួចហើយបន្ថែមល្បឿន គេចចូលមកក្នុងទឹកដីខណ្ឌទួលគោក ហើយក៏ត្រូវ សមត្ថកិច្ចរបស់លោក ស្ទាក់ចាប់បាន នៅខាងក្រោយ មជ្ឈមណ្ឌលទួលគោក សង្កាត់បឹងកក់ទី២ នៅពេលដួលម៉ូតូ ហើយមានរបួសជាទម្ងន់។

លោកអធិការ ម៉ក់ ហុង បញ្ជាក់ទៀតថា ពេលនោះយើងឃាត់ខ្លួនបានម្នាក់ មានឈ្មោះ ហូន សំអាត ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់ នៅផ្ទះជួល ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែបក្ខពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ អាម៉ៅ អាយុ ៣០ឆ្នាំ បានរត់គេចខ្លួន បាត់ទាំងមានរបួសទៀតផង ។ ក្រោយកើតហេតុ ទាំងវត្ថុតាងកាបូប ដែលក្រុមជនសង្ស័យ ឆក់បានគ្មានទាំងលុយមួយរៀលផង ម៉ូតូជនសង្ស័យមួយគ្រឿង ដែល ជិះធ្វើសកម្មភាព និងជនសង្ស័យ ហូន សំអាត កំពុងត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី តាមនីតិវិធីច្បាប់។

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]