យើងភាគច្រើនចូលចិត្តពិសាទឹកត្រជាក់ណាស់ ទោះបីជានៅក្នុងអាកាសធាតុបែបណាក៏ដោយ។  ប៉ុន្តែអ្វីដែលមនុស្សភាគច្រើនមិនបានគិតដល់នោះ គឺថាការទទួលទានទឹកក្តៅអាចផ្ដល់អត្ថប្រយោជន៍មួយចំនួនធំ ដែលការទទួលទានទឹកត្រជាក់មិនអាចផ្ដល់ឲ្យបាន។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១២ នៃការទទួលទានទឹកក្តៅ៖

១. ការចុះទម្ងន់

ទឹកក្តៅជាជំនួយដ៏ល្អមួយសម្រាប់ការរំលាយអាហារ កាលណាការរំលាយអាហារមានដំណើរការល្អ នោះអ្នកនឹងអាចស្រក់ទម្ងន់ផងដែរ។ ការទទួលទានទឹកក្តៅជាមួយក្រូចឆ្មានៅពេលព្រឹក គឺជាវិធីសាស្ត្រមួយដែលល្អបំផុតសម្រាប់បញ្ចុះទម្ងន់។ លើសពីនេះទៅទៀតទឹកក្តៅក៏ជួយរំលាយខ្លាញ់ពីរាងកាយរបស់អ្នកផងដែរ។ 

ការចុះទម្ងន់

២. អាចជួយសម្រួលដល់ការតឹងច្រមុះនិងឈឺបំពង់ក

ការទទួលទានទឹកក្តៅគឺជាមធ្យោបាយដោះស្រាយធម្មជាតិដ៏ល្អប្រសើរមួយ សម្រាប់សម្រាលជំងឺផ្តាសាយ ក្អកនិងឈឺបំពង់កផងដែរ។ ទឹកក្ដៅអាចជួយរំលាយមេរោគឲ្យចេញពីផ្លូវដង្ហើមរបស់អ្នកទៀតផង។ 

អាចជួយសម្រួលដល់ការតឹងច្រមុះនិងឈឺបំពង់ក

៣. កាត់បន្ថយការឈឺចាប់ពេលមករដូវ

ទឹកក្តៅអាចជួយក្នុងការបន្ថយការឈឺចាប់ ពេលដែលអ្នកមករដូវ ព្រោះថាទឹកក្តៅមានប្រសិទ្ធភាពរំងាប់សាច់ដុំពោះរបស់អ្នកឲ្យបាត់ការឈឺចាប់ផងដែរ។

កាត់បន្ថយការឈឺចាប់ពេលមករដូវ

៤. ជួយបញ្ចេញជាតិពុលពីក្នុងខ្លួន

ទឹកក្តៅពូកែខ្លាំងណាស់សម្រាប់ជួយបញ្ចេញជាតិពុលចេញពីរាងកាយរបស់អ្នក។ នៅពេលអ្នកទទួលទានទឹកក្តៅ នោះសីតុណ្ហភាពក្នុងរាងកាយចាប់ផ្តើមកើនឡើងដែលបណ្តាលឱ្យអ្នកបែកញើស។  ហើយដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរនោះអ្នកគួរតែបន្ថែមនូវក្រូចឆ្មាចូលទៅក្នុងទឹកក្ដៅនោះផងដែរ។ 

ជួយបញ្ចេញជាតិពុលពីក្នុងខ្លួន

៥. កាត់បន្ថយភាពចាស់មុនវ័យ

ជាតិពុលនៅក្នុងខ្លួនរបស់អ្នកអាចធ្វើឱ្យអ្នកឆាប់ចាស់បាន។ តែនៅពេលដែលអ្នកបានសម្អាតជាតិពុលនៅក្នុងខ្លួនដោយការពិសាទឹកក្ដៅហើយ នោះអ្នកនឹងអាចកាត់បន្ថយភាពចាស់មុនវ័យបានហើយ។ លើសពីនេះទៅទៀត ការទទួលទានទឹកក្តៅក៏អាចជួយជួសជុលកោសិកាស្បែកដែលបានរងផលប៉ះពាល់ផងដែរ។ បន្ទាប់ពីទទួលទានទឹកក្ដៅជាប្រចាំហើយ ស្បែកដែលខូចរបស់អ្នកនឹងក្លាយទៅជារលោងវិញ។ 

៦. បង្កាការកើតមុន

ការទទួលទឹកក្តៅអាចជួយសម្អាតស្បែករបស់អ្នកយ៉ាងជ្រៅ ដែលអាចជួយលុបបំបាត់មូលហេតុដើមនៃការកើតមុនផងដែរ។ 

បង្ការការកើតមុន

៧. ជួយឲ្យសក់មានភាពរឹងមាំ

ការទទួលទានទឹកក្តៅក៏អាចជួយឲ្យសក់មានភាពភ្លឺរលោង។ ទឹកក្ដៅអាចធ្វើឲ្យឫសសក់របស់អ្នកមានភាពរឹងមាំទៀតផង។ 

ជួយឲ្យសក់មានភាពរឹងមាំ

៨. ជួយឲ្យសក់លូតលាស់បានលឿន

ការពិសាទឹកក្ដៅអាចជួយជំរុញឲ្យការចាក់ឬសរបស់សក់មានល្បឿនលឿន ដូច្នេះសក់របស់អ្នកនឹងមានការលូតលាស់ឆាប់រហ័សផងដែរ។ 

៩. អាចជួយស្បែកក្បាលពីការកើតអង្គែ

ពិសាទឹកក្តៅអាចជួយរក្សាស្បែកក្បាលរបស់អ្នកឱ្យស្ងួត ហើយវានឹងប្រយុទ្ធប្រឆាំងនឹងការកើតអង្គែលើស្បែកក្បាលដែរ។ 

អាចជួយស្បែកក្បាលពីការកើតអង្គែ

១០. បង្កើនការធ្វើចរាចររបស់ឈាម និងលើកកម្ពស់ប្រព័ន្ធសរសៃប្រសាទឲ្យមានសុខភាពល្អ

អត្ថប្រយោជន៍ដ៏សំខាន់មួយទៀតនៃការផឹកទឹកក្តៅ​ គឺវាអាចជួយបង្កើនចរន្តឈាមដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សាច់ដុំនិងសកម្មភាពសរសៃប្រសាទ។ លើសពីនេះទៅទៀត ការផឹកទឹកក្ដៅក៏អាចជួយរក្សាប្រព័ន្ធសរសៃប្រសាទរបស់អ្នកឲ្យមានសុខភាពល្អ ព្រោះតែវាអាចជួយបំបែកបាក់តេរីដែលនៅជុំវិញវា។ 

១១. ជួយដល់ការរំលាយអាហារ

ទឹកក្តៅមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ការរំលាយអាហារ។ ការសិក្សាបានបង្ហាញថាការផឹកទឹកត្រជាក់អំឡុងពេលទទួលទានអាហារ ឬបន្ទាប់ពីញាំអាហារហើយ អាចធ្វើឱ្យសារជាតិខ្លាញ់ ដែលមាននៅក្នុងអាហារនោះកកបាន ហើយវាអាចធ្វើឲ្យមានការកកខ្លាញ់នៅផ្នែកខាងក្នុងនៃពោះវៀនរបស់អ្នក ដែលអាចនាំអោយមានជំងឺមហារីកពោះវៀនផងដែរ។ បើសិនជាអ្នកជំនួសទឹកត្រជាក់ដោយទឹកក្តៅវិញ នោះអ្នកនឹងអាចជៀសវាងបញ្ហានេះបានហើយ។  

១២. ជួយដល់ការបន្ទោរបង់

ការខ្វះជាតិទឹកអាចបណ្តាលឱ្យមានបញ្ហាទល់លាមក។ ការទទួលទានទឹកក្តៅអាចជួយអ្នកបាននៅពេលដែលចលនាពោះវៀនរបស់អ្នកមានសកម្មភាពយឺត។ អ្នកគួរតែផឹកទឹកក្ដៅរៀងរាល់ព្រឹកមុនពេលដែលអ្នកទទួលទានអាហារពេលព្រឹកព្រោះតែវាអាចជួយសម្អាតពោះវៀនរបស់អ្នកបានផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]