កូរ៉េ៖ រូបភាពជាច្រើនសន្លឹក របស់គ្រូបង្រៀនកម្លោះរូបសង្ហា ជនជាតិកូរ៉េម្នាក់ សាច់ដុំធំៗក្បាលពោះ៦កង់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត ដោយសារតែភាពស្រស់សង្ហា ជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញរបស់គាត់ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គម ចែករំលែកតៗគ្នាជាច្រើន។

គ្រូសង្ហារូបនេះមានឈ្មោះថា Lee Min Gyu ។ លោក Lee Min ត្រូវបានគេចាត់ទុកថា ជាគ្រូបង្រៀនម្នាក់ដែលមានរូបរាងស្រស់ស្អាត និងសង្ហាដាច់គេបង្អស់ក្នុងប្រទេសកូរ៉េ។ នេះបើយោងតាមការចុះផ្សាយ ពីវេបសាយសារព័ត៌មាន AllKpop ។

ក្រៅពីអាជីពជាគ្រូបង្រៀន លោក Lee Min ក៏ត្រូវបានគេដឹងថា ជាតារាម៉ូដែលម្នាក់ ដែលធ្លាប់ថតឲ្យខាងទស្សនាវដ្តីម៉ូត «Cosmopolitan» ថែមទៀតផង។

លោក Lee Min និយាយថា លោកតែងគិតថា ការសម្រេចចិត្តក្លាយខ្លួនជាគ្រូបង្រៀននេះ ដោយសារតែលោកចង់ឃើញសិស្ស រីកលូតលាស់ខាងផ្នែកចំនេះដឹង ប្រកបដោយទិសដៅល្អនិងច្បាស់លាស់ បន្ទាប់ពីរូបលោកបានបង្ហាត់បង្រៀន និងផ្តល់ដំបូន្មានទៅដល់ពួកគេ។

នៅក្នុងបទសម្ភាសន៍មួយ លោកគ្រូ Lee ក៏បានបង្ហើបប្រាប់ឲ្យដឹងដែរថា បច្ចុប្បន្នរូបលោកនៅលីវ ហើយចំណែកឯរូបភាពមួយចំនួន ដែលបានបង្ហោះចែកចាយលើបណ្តាញសង្គមនោះ គឺលោកគ្រាន់តែចង់បង្ហាញពីដំណើរកម្សាន្តខ្លះៗ ដែលជាចំណង់ចំណូលចិត្តរបស់លោក ក្នុងអំឡុងពេលឈប់សម្រាក (វិស្សមកាល) របស់សាលាតែប៉ុណ្ណោះ។

លោកចូលចិត្តធ្វើអ្វីសប្បាយ ដូចជាការហាត់ប្រាណ ដើរកម្សាន្ត ដើម្បីបន្ថែមលើជីវិតឯកជនរបស់លោកឲ្យកាន់តែរីករាយ ហើយរូបលោកក៏មិនឹកស្មានថា មានការចាប់អារម្មណ៍ច្រើនយ៉ាងដូច្នេះឡើយ ៕

ចង់ដឹងថារូបរាងដ៏ស្រស់សង្ហារបស់លោក Lee Min យ៉ាងណា ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖  

រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu
រូបភាព៖ លោកគ្រូ Lee Min Gyu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]