ភ្នំពេញ៖ មហាព្រឹត្តិការណ៍ SEA GAMES លើកទី ២៩ ដ៏អស្ចារ្យ ដែលប្រជាជនទូទាំងទ្វីបអាស៊ីជាង៦០០លាននាក់ បានរង់ចាំជាយូរមកហើយនោះគឺ ព្រឹត្តិការណ៍ SEA GAMES ឆ្នាំ២០១៧ នឹងប្រព្រឹត្តិឡើងនាទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ។

ស្របជាមួយគ្នានេះ ស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាស HDTV នឹងក្លាយជាប៉ុស្តិ៍ទូរទស្សន៍តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ មហាព្រឹត្តិការណ៍កីឡា SEA GAMES លើកទី ២៩ នេះ។

ដូច្នេះ កុំភ្លេចតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាំងអស់គ្នា នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ចាប់ពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ នេះតទៅ។

ចាំមើលថាតើ ក្រុមជម្រើសជាតិកម្ពុជា នឹងទទួលបានមេដាយដែរឬយ៉ាងណា? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]