ថៃ៖ តារាសម្តែងព្រមទាំងតារាបង្ហាញម៉ូតល្បីៗជាច្រើននាក់នៅលើវិថីសិល្បៈ តែងតែមានរាងស្រឡូនស្អាត ហើយតូចច្រឡឹង គួរឱ្យចង់គយគន់ និងបានទាក់ទាញចិត្ត អ្នកគាំទ្រឱ្យតាមសម្លឹងមើលភ្លឹកលួចចង់ បានរាងដូចជាពួកគេណាស់។

ក្នុងនោះដែរ គេក៏ឧស្សាហ៍ឃើញតារាស្រីល្បី តែងទៅហាត់ប្រាណយករាង ហើយសម្រកគីឡូរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ជាពិសេសគឺចំណីអាហារក៏មានការតមយ៉ាងត្រឹមត្រូវ ដោយមានការគ្រប់គ្រងចំណង់របស់ខ្លួនគ្រប់ពេល។

ជាក់ស្តែងតារាស្រីថៃប៉ុន្មានដួងនេះ ពិតជាមានរាងស្រឡូនស្អាត តាំងពីដងខ្លួនរហូតដល់ចុងជើង មិនតែប៉ុណ្ណោះស្លៀកពាក់អ្វីក៏សាកសមថែមទៀត។

ឃើញរាងពួកគេស្អាតៗថ្នាក់នេះច្រណែនណាស់មែនទេ ប៉ុន្តែបើក្រឡេកមើលគីឡូវិញ គឺតិចៗណាស់ស្ទើរតែមិនគួរឱ្យជឿថា ពួកនាងមានទម្ងន់ខ្លួនត្រឹមប៉ុណ្ណឹងសោះ ព្រោះខ្ពស់បំផុតគឺត្រឹមតែ ៤៥គីឡូក្រាមប៉ុណ្ណោះ ទោះបីជាមានកម្ពស់ខ្ពស់ក៏ដោយ។

ចង់ដឹងថាមានតារាស្រីល្បីៗរូបណាខ្លះនោះ យើងមកមើលទាំងអស់គ្នាដូចខាងក្រោមនេះ៖ 

១) តារាសម្តែងស្រី Margie Rasri មានទម្ងន់ ៤៣ គីឡូ កម្ពស់ ១,៦៨ ម៉ែត្រ
២) តារាសម្តែងស្រី Taew Natapohn មានទម្ងន់ ៤៥ គីឡូ កម្ពស់ ១,៦៣ ម៉ែត្រ
៣) តារាចម្រៀង Baitoey Rsiam មានទម្ងន់ត្រឹម ៤៥ គីឡូ កម្ពស់ ១, ៥៧ ម៉ែត្រ
៤) នាង Bebe Thanchanok មានទម្ងន់ត្រឹម ៣៨ គីឡូ កម្ពស់ ១, ៥៦ ម៉ែត្រ
៥) តារាសម្តែង Peak Patrasaya មានទម្ងន់ ៤0 គីឡូ កម្ពស់ ១,៥៧ ម៉ែត្រ
៦) តារាសម្តែងស្រី Mew Nittha មានទម្ងន់ ៤៥ គីឡូ កម្ពស់ ១,៦0 ម៉ែត្រ
៧) តារាសម្តែងស្រី Bella Ranee មានទម្ងន់ ៤៣ គីឡូ កម្ពស់ ១,៦៨ ម៉ែត្រ
៨) តារាសម្តែងស្រី Teoy Jarinporn មានទម្ងន់ ៤២ គីឡូ កម្ពស់ ១,៥៧ ម៉ែត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]