ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី ១២ ខែ សីហា ឆ្នាំ ២០១៧ ក្រុមហ៊ុន Rompolthong Trading Co Ltd ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទៅលើផលិតផល ថែទាំទារក Babi Mild និង ផលិតផល 12Plus នៅប្រទេសកម្ពុជា បានរៀបចំកិច្ចពិភ្សាស្តីអំពី «វិធីសាស្រ្តក្នុងការថែទាំបុត្រធីតាឲ្យមានភាពឆ្លាតវៃ» គោលបំណងស្វែងរកពីវិធីសាស្រ្ត ដ៏ល្អបំផុតដែល មាតាបិតាអាចជួយបង្ហាញឲ្យបុត្រធីតារបស់ពួកគាត់មានភាពជោគជ័យក្នុងជីវិត។

បទបង្ហាញដែលរៀបចំដោយក្រុមហ៊ុន Osotspa (Babi Mild Principle) និងក្រុមហ៊ុន Rompolthong

ភ្ញៀវកិត្តិយលជាង 150 នាក់បានចូលរួមក្នុងការធ្វើបទបង្ហាញនេះ ដែលរៀបចំដោយក្រុមហ៊ុន Osotspa (Babi Mild Principle) និងក្រុមហ៊ុន Rompolthong។ កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីវាខ្មិនសំខាន់ៗរួមមាន អ្នកឯកទេសផ្នែកកុមារ លោកជំទាវ វេជ្ជបណ្ឌិត Teaw Kunthea Rothna មកពីមន្ទីរពហុព្យាបាល និងសម្ភព សុខ លាភ មេត្រី មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង1។ លោកស្រី Carie Phou ដែលជានាយកក្រុមហ៊ុន Rompolthong និងជាអ្នកវិនិយោគដ៏យូរអង្វែងមួយនៅក្នុងទីផ្សាកម្ពុជា។ លោកស្រី Briya ជាតារាសម្តែងដ៏ល្បី ហើយក៏ជាអ្នកម្តាយវ័យក្មេង និងលោកស្រី Heather Golem នាយកសាលា Giving Tree School ដែលមានបទពិសោធន៍បង្រៀន និងធ្វើការជាមួយកុមារជាង 10 ឆ្នាំមកហើយ។

អ្នកឯកទេសផ្នែកកុមារ លោកជំទាវ វេជ្ជបណ្ឌិត Teaw Kunthea Rothna មកពីមន្ទីរពហុព្យាបាល និងសម្ភព សុខ លាភ មេត្រី

វាខ្មិនទាំងអស់បានធ្វើបទបង្ហាញរួមគ្នាស្តីពីការណែនាំសាមញ្ញៗ ដល់មាតាបិតា ដើម្បីជួយឲ្យបុត្រធីតារបស់ពួកគាត់បង្កើនការយល់ដឹង ដែលពួកគេអាចទទួលយកនូវពិភពលោកនៅជុំវិញខ្លួន ដែលមានដូចជា ការស្តាប់តន្ត្រី ការបញ្ចេញសកម្មភាព ការលេងកម្សាន្ត ការបរបោះអង្អែល និងការម៉ាស្សា។

លោកស្រី Carie Phou ដែលជានាយកក្រុមហ៊ុន Rompolthong និងជាអ្នកវិនិយោគដ៏យូរអង្វែងមួយនៅក្នុងទីផ្សាកម្ពុជា

តួនាទីរបស់យើងក្នុងនាមជាឪពុកម្តាយ គឺត្រូវបង្កើតបរិយាកាសមួយដែលធ្វើឲ្យបុត្រធីតា មានអារម្មណ៍ទទួលបាននូវសុវត្ថិភាពគ្រប់គ្រាន់ដើម្បីការធំធាត់ ហើយពេលខ្លះយើងអាចភ្ញាក់ផ្អើលពេលដែលដឹងថា យើងទាំងអស់គ្នាអាចធ្វើបានល្អតាមវិធីសាស្រ្តបែបធម្មជាតិ ដូចជាពេលងូតទឹកជាដើម។ នេះជាពេលវេលាប្រចាំថ្ងៃដ៏មានតម្លៃមួយ ដែលយើងត្រូវតែប្រញាប់បំពេញកាតព្វកិច្ចនេះ ព្រោះភស្តុតាងជាច្រើនបង្ហាញថា ការចំណាយពេលក្នុងការនិយាយ និងការលេងជាមួយបុត្រធីតារបស់យើង ក្នុងអំឡុងពេលងូតទឹក អាចជួយភ្ជាប់ទំនាក់ទំនងពួកគាត់ទៅកាន់ពិភពលោកដោយការចង់ដឹង ចង់ឃើញ និងចេះបើកចិត្តដើម្បីស្រូបយកអ្វីៗជាច្រើន ប្រៀបដូចទៅនឹងអេប៉ុងដុសខ្លួនអញ្ចឹង។

លោកស្រី Heather Golem នាយកសាលា Giving Tree School ដែលមានបទពិសោធន៍បង្រៀន និងធ្វើការជាមួយកុមារជាង 10 ឆ្នាំ

លើសពីនេះ ពេលងូតទឹកអាចជាផ្នែកសំខាន់មួយនៃការសម្រាករបស់ទារក ដូច្នេះពួកគាត់អាចគេងស្កប់ស្កល់នៅពេលយប់។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា រាល់ការគេងបន្ថែម 15 នាទី ដែលកូនៗទទួលបានរាល់យប់ អាចបង្ហាញឲ្យឃើញនូវកម្រិតខុសគ្នា នៅពេលពួកគាត់ទៅសាលារៀន។

ផលិតផល Babi Mild ត្រូវបានបង្កើតឡើងដោយសារធាតុផ្សំបែបធម្មជាតិ

ផលិតផល Babi Mild ត្រូវបានបង្កើតឡើងដោយសារធាតុផ្សំបែបធម្មជាតិ ដូច្នេះហើយពួកគាត់ អាចទទួលបាននូវភាពទន់ល្មើយ និងការថែទាំដូចជាអ្នកម្តាយរបស់គាត់អ៊ីចឹង។ រូបមន្តដ៏ល្អនេះផ្តល់ឲ្យអ្នកម្តាយ និងទារកទទួលបានអារម្មណ៍ធូរស្រាល ហើយវាបានបង្ហាញថា ពេលទារកមាន អារម្មណ៍ធូរស្រាល គឺជាពេលដែលទារករីករាយ ហើយអ្វីដែលភ្ញាក់ផ្អើលនោះ វាមានអត្ថប្រយោជន៍ពីធម្មជាតិជាច្រើនដើម្បីសុភមង្គល។ ការសិក្សាស្រាវជ្រាវដដែលៗជាច្រើនបានបង្ហាញថា សុភមង្គលធ្វើឲ្យមនុស្សរីករាយក្នុងជីវិត។ វាជម្រុញនូវសុទិដ្ឋិនិយមរបស់ពួកគាត់ ធ្វើឲ្យពួកគាត់កាន់តែមានប្រសិទ្ធភាព និងជោគជ័យនៅក្នុងជីវិតផ្ទាល់ខ្លួន និងជីវិតការងាររបស់ពួកគាត់។

លោកស្រី Briya ជាតារាសម្តែងដ៏ល្បី ហើយក៏ជាអ្នកម្តាយវ័យក្មេង

ម្យ៉ាងវិញទៀត កុមារមានភាពរីករាយ ពេលធំឡើងនឹងក្លាយជាមនុស្សដែលមានទេពកោសល្យល្អ ប្រកបដោយភាពជោគជ័យ។

យើងអាចធ្វើបានយ៉ាងច្រើនសម្រាប់បុត្រធីតារបស់យើងតាមរយៈការថែទាំតាមបែបធម្មជាតិ ដែលផលិតផល Babi Mild បង្កើតឡើងសម្រាប់មាតាបិតា ព្រមទាំងកូនតូចដូចគ្នា៕

ផលិតផល Babi Mild គាំទ្រមាតាបិតាទៅលើវិធីសាស្ត្រថែទាំបុត្រធីតា ឲ្យមានភាពឆ្លាតវៃតាមបែបធម្មជាតិ
ផលិតផល Babi Mild គាំទ្រមាតាបិតាទៅលើវិធីសាស្ត្រថែទាំបុត្រធីតា ឲ្យមានភាពឆ្លាតវៃតាមបែបធម្មជាតិ
ផលិតផល Babi Mild គាំទ្រមាតាបិតាទៅលើវិធីសាស្ត្រថែទាំបុត្រធីតា ឲ្យមានភាពឆ្លាតវៃតាមបែបធម្មជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]