(វៀងច័ន្ទ-ឡាវ)៖ នាយករដ្ឋមន្ដ្រីឡាវលោក ថោងលន់ ស៊ីស៊ូលីត បានចេញមកបញ្ជាក់ដោយផ្ទាល់មាត់ថា លោកបានប្រាប់ទៅអាជ្ញាធរ និងកម្លាំងទ័ពទាំងអស់ ត្រូវដកចេញពីទឹកដីកម្ពុជា មិនឲ្យលើសពីព្រឹកថ្ងៃស្អែកនោះឡើយ។

នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ បន្ទា​ប់ពីចរចាគ្នាលោក ថោងលន់ ស៊ីស៊ូលីត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅទីនោះ ដកកម្លាំងចេញឲ្យអស់មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ។ បញ្ហានៅតាមព្រំដែននោះ យើងត្រូវបានដោះស្រាយគ្នា ដោយយកចិត្តទុកដាក់បំផុត មិនឲ្យមានការកើតឡើងតាមព្រំដែនទៀតនោះទេ»។

សូមបញ្ជាក់ថា ការពីព្រឹកមិញសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា កងទ័ពឡាវបានស្នើសុំពេល១ថ្ងៃ ដើម្បីរៀបចំខ្លួនចាកចេញពីព្រំដែនប្រទេសកម្ពុជា។ លោកថ្លែងថា ឡាវនឹងដកទ័ពទាំងអស់ចេញពីព្រំដែនខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះតែម្តង៕

នាយករដ្ឋមន្រ្តីឡាវបញ្ជាក់ផ្ទាល់មាត់ថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅទីនោះដកកម្លាំងចេញឲ្យអស់ មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ»
នាយករដ្ឋមន្រ្តីឡាវបញ្ជាក់ផ្ទាល់មាត់ថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ នៅទីនោះដកកម្លាំងចេញឲ្យអស់ មិនឲ្យលើសពីព្រឹកស្អែកនោះឡើយ»

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]