(ស្ទឹងត្រែង) ៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា បានប្រកាសប្រាប់ដល់មេទ័ពកំពូលៗរបស់កម្ពុជា នៅខេត្តស្ទឹងត្រែង​ មុននេះបន្ដិចថា ការចរចារបស់សម្ដេច ជាមួយនាយករដ្ឋមន្ដ្រីឡាវ បានជោគជ័យហើយបន្ទាប់ពីឡាវ បានយល់ព្រមដកកងទ័ពចេញពីទឹកដីស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ជាតំបន់ដែលកងទ័ពឡាវបានចូលឈ្លានពាន​នៅទីនោះ។

មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅមុននេះបន្ដិ​ចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ។

មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា សម្ដេចតេជោ​ ហ៊ុន សែន ក៏បានបញ្ជាឲ្យកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ត្រូវត្រឡប់ចូលមូលដ្ឋានដើមវិញ។

សូមបញ្ជាក់ថា ការពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីចរចារជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថោងលន់ ស៊ីសូលីត ដើម្បីឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា ហើយលទ្ធផលគឹយើងទទួលបានជោគជ័យហើយ សូមពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអបអរសាទរ នៃដំណឹងដ៏រីករាយបំផុតនេះ៕

មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅមុននេះបន្ដិ​ចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ
មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជា បានប្រាប់បណ្ដាសារព័ត៌មាន Fresh News នៅមុននេះបន្ដិ​ចថា ការចរចាររបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយភាគីឡាវ ប្រកបដោយផ្លែផ្កាជាទីបំផុតគឺភាគីឡាវ បានយល់ព្រមដកទ័ពចេញពីទឹកដីកម្ពុជាហើយ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]