សង្គម

ខ្លោចចិត្ត! ទារកទើបតែនឹងកើត ត្រូវម្តាយចិត្តអប្រិយ យកទៅកប់ទាំងរស់ ចុងក្រោយ.... (មានវីដេអូ)

ពៅ ៤ ខែមុន

ឥណ្ឌូនេស៊ី៖ ទារកទើបតែនឹងកើតម្នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល បន្ទាប់ពីត្រូវម្តាយយកទៅកប់ទាំងរស់ក្នុងដី។ ហេតុការណ៍នេះ បានកើតឡើងក្នុងភូមិ Gantar តំបន់ Indramayu ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។

បើយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង បន្ទាប់ពីត្រូវបានអ្នកស្រុករស់នៅក្នុងតំបន់ បានលឺសូរសម្លេងស្រែកយំរបស់ទារក ចេញពីទីតាំងសំរាមក្នុងរណ្តៅមួយកន្លែង ដែលមានបំណែកឈើនិងសំណាញ់គ្របសង្កត់ពីលើ លាយឡំជាមួយនឹងដុំថ្ម និងស្លឹកឈើជាច្រើន។ អ្នកភូមិនាំគ្នាទៅមើល ក៏ស្រាប់តែប្រទះឃើញទារករងគ្រោះតែម្តង។

តាមរយៈវីដេអូឃ្លីប គេឃើញមានអ្នកភូមិជាច្រើន បានស្វះស្វែងជួយលើកយកទារក ពីគំនរគ្រប់សង្កត់ ហើយភ្លាមៗនោះដែរ ពួកគេក៏បានប្រញាប់ប្រញាល់បញ្ជូនទារករងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការពិនិត្យ និងព្យាបាលផងដែរ។

អ្នកភូមិមិនបង្ហាញអត្តសញ្ញាណម្នាក់ បាននិយាយថា «គ្រប់គ្នាស្រក់ទឹកភ្នែកពេលឃើញហេតុការណ៍យ៉ាងដូច្នេះ ទាំងខ្ញុំរួមទាំងអ្នកភូមិជាច្រើនទៀត បាននាំគ្នាទៅកាយយកទារករងគ្រោះ ហើយឃើញថាទារក គ្មានកន្សែងរុំខ្លួន ឬសម្លៀកបំពាក់ដណ្តប់កាយគេឡើយ»

ទារកទើបតែនឹងកើតម្នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល បន្ទាប់ពីត្រូវម្តាយយកទៅកប់ទាំងរស់ក្នុងដី

ស្របពេលនេះដែរ អ្នកស្រុកជាច្រើនផ្សេងទៀត ក៏បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងដែរថា ក្រោយជួយសង្គ្រោះទារករងគ្រោះបានហើយ ដំបូងឡើយពួកគេបាននាំយកទារកទៅឲ្យឆ្មបធ្វើការពិនិត្យមើល ទើបក្រោយមកបញ្ជូនទារករងគ្រោះ ទៅកាន់មណ្ឌលសុខភាព Puskesmas Haurgeulis បន្ថែមទៀត និងចុងក្រោយទារករងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធំ Bhayangkara Hospital ក្នុងទីក្រុង។

គួរឲ្យដឹងដែរ ក្រោយកើតហេតុអ្នកភូមិក៏បានរាយការណ៍ទៅខាងសមត្ថកិច្ច ដើម្បីចុះជួយធ្វើអន្តរាគមន៍ផងដែរ។ ប៉ូលិសបានចុះទៅដល់ទីតាំងកើតហេតុ ដោយមានការសង្ស័យទៅលើផ្ទះមួយកន្លែងនៅក្បែរនោះ អាចជាប់ពាក់ព័ន្ធនឹងករណី បោះបង់ចោលកូនខ្លួនឯង (ទារករងគ្រោះ) ប៉ុន្តែក្នុងប្រតិបត្តិការចុះស្រាវជ្រាវនោះ មិនឃើញមានម្ចាស់ផ្ទះនៅឡើយ។

លោក Fajarudin Arif អគ្គស្នងការនគរបាលក្នុងតំបន់ ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា ខាងមន្រ្តីជំនាញនឹងធ្វើការពិនិត្យឌីអេនអេ (DNA) ទៅលើទារករងគ្រោះ ដើម្បីកំណត់មុខសញ្ញាឲ្យដឹងថា តើទារករងគ្រោះជាកូនរបស់នរណាឲ្យប្រាកដ។ លោកនិយាយថា «រឿងដែលសំខាន់នៅពេលនេះ គឺទារករងគ្រោះបានរួចផុតជីវិត។ ទារករងគ្រោះនឹងទទួលបានការថែទាំ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ»

ទាក់ទងនឹងករណីខាងលើនេះដែរ បច្ចុប្បន្នខាងសមត្ថកិច្ចក៏នឹងកំពុងតែ ធ្វើការចុះស្រាវជ្រាវជាបន្ត ដើម្បីស្វែងរកមុខអាណាព្យាបាលរបស់ទារករងគ្រោះ ឲ្យឃើញក្នុងពេលយ៉ាងខ្លីបំផុត ដើម្បីចាប់ឃាត់ខ្លួននិងទទួលទោសតាមផ្លូវច្បាប់ ៕

ទស្សនាវីដេអូខាងក្រោម៖ 

ហេតុការណ៍នេះ បានកើតឡើងក្នុងភូមិ Gantar តំបន់ Indramayu ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី
អ្នកភូមិជាច្រើន បានស្វះស្វែងជួយលើកយកទារក ពីគំនរគ្រប់សង្កត់ ហើយភ្លាមៗនោះដែរ ពួកគេក៏បានប្រញាប់ប្រញាល់បញ្ជូនទារករងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការពិនិត្យ និងព្យាបាល
អ្នកភូមិជាច្រើន បានស្វះស្វែងជួយលើកយកទារក ពីគំនរគ្រប់សង្កត់ ហើយភ្លាមៗនោះដែរ ពួកគេក៏បានប្រញាប់ប្រញាល់បញ្ជូនទារករងគ្រោះ ទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការពិនិត្យ និងព្យាបាល
ទាក់ទងនឹងករណីខាងលើនេះដែរ បច្ចុប្បន្នខាងសមត្ថកិច្ចក៏នឹងកំពុងតែ ធ្វើការចុះស្រាវជ្រាវជាបន្ត ដើម្បីស្វែងរកមុខអាណាព្យាបាលរបស់ទារករងគ្រោះ ឲ្យឃើញក្នុងពេលយ៉ាងខ្លីបំផុត ដើម្បីចាប់ឃាត់ខ្លួននិងទទួលទោសតាមផ្លូវច្បាប់

ប្រភព : បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload