អ្នកទាំងអស់គ្នាប្រហែលជាបានដឹងរួចមកហើយ ពីអត្ថប្រយោជន៍ជាច្រើនរបស់ម្សៅសូដា( Baking Soda ) ចំពោះសុខភាពនិងសម្រស់។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថាម្សៅសូដា មានប្រយោជន៍ចំពោះសម្រស់ជាច្រើន ដែលអាចផ្តល់នូវលទ្ធផលដ៏ល្អក្នុងការថែរក្សា ការពារ និងព្យាបាលបញ្ហាស្បែកមុខផ្សេងៗ។ ចំពោះម្សៅសូដាក៏អាចរកទិញបានដោយងាយស្រួល នៅបណ្តាផ្សារនានា ជាពិសេសនៅរាល់ផ្សារទំនើបដោយតម្លៃសមរម្យ។

ខាងក្រោមនេះជាវិធីធ្វើងាយៗដែលម្សៅសូដា អាចជួយឱ្យស្បែកមុខរបស់អ្នកស្រស់ស្អាតដោយស្មានមិនដល់៖

ម្សៅសូដា​​( Baking Soda)

១. ម្សៅសូដាជាមួយទឹកធម្មតា

គ្រឿងផ្សំ

- ម្សៅសូដា

- ទឹកធម្មតា

វិធីធ្វើ និងប្រើប្រាស់

- ងាយៗដោយគ្រាន់តែលាយម្សៅសូដាជាមួយទឹកធម្មតា ក្នុងបរិមាណខាប់ល្មម។ លាងមុខរបស់អ្នកឱ្យស្អាតជាមួយទឹកក្តៅឧណ្ហ ដើម្បីបើករន្ធញើស រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខរួចម៉ាស្សាជារង្វង់ថ្មមៗ ទុករហូតដល់ល្បាយមួយនេះស្ងួត ហើយស្បែកមុខរបស់អ្នកឡើងតឹង សឹមលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហ។

គុណប្រយោជន៍

- ល្បាយមួយនេះជួយសម្អាតរន្ធញើសរបស់អ្នកឱ្យបានស្អាតល្អ បណ្តឹងស្បែកមុខ ថែរក្សាស្បែកមុខឱ្យស្រស់ស្អាត កម្ចាត់កោសិកាស្បែកមុខដែលងាប់ សារធាតុអាក្រក់និងជាតិពុលចេញពិស្បែកមុខ ។  

លាយម្សៅសូដាជាមួយទឹកធម្មតាក្នុងបរិមាណខាប់ល្មម។ លាងមុខរបស់អ្នកឱ្យស្អាតជាមួយទឹកក្តៅឧណ្ហដើម្បីបើករន្ធញើស រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខរួចម៉ាស្សាជារង្វង់ថ្មមៗ ទុករហូតដល់ល្បាយមួយនេះស្ងួត

២. ម្សៅសូដាជាមួយទឹកក្រូចឆ្មារ

គ្រឿងផ្សំ

- ម្សៅសូដា

- ទឹកក្រូចឆ្មារ

(អាចបន្ថែមស្ករសពណ៌ត្នោតទៀតក៏បាន - អាចរកបាននៅផ្សារទំនើប )

វិធីធ្វើ និងប្រើប្រាស់

- លាយម្សៅសូដាជាមួយទឹកក្រូចឆ្មាក្នុងបរិមាណសមល្មម ( ឬ អាចបន្ថែមស្ករសពណ៌ត្នោតទៀតក៏បាន)

- លាងមុខរបស់អ្នកឱ្យបានស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ

- ទុកចោលរយៈពេល ១០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហ។

គុណប្រយោជន៍

- វិធីមួយនេះជួយឱ្យស្បែកមុខរបស់អ្នកស ស្រស់ស្អាត តឹងណែនល្អ ថែរក្សាស្បែកមុខឱ្យរឹងមាំ ពន្យារភាពចាស់ កច្ចាត់ស្នាមជ្រីវជ្រួញផ្សេងៗ ។  

លាយម្សៅសូដាជាមួយទឹកក្រូចឆ្មាក្នុងបរិមាណសមល្មម ( ឬ អាចបន្ថែមស្ករសពណ៌ត្នោតទៀតក៏បាន) - លាងមុខរបស់អ្នកឱ្យបានស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោល១០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហ

៣. ម្សៅសូដាជាមួយប្រេងដូង

គ្រឿងផ្សំ

- ម្សៅសូដា

- ប្រេងដូង

វិធីធ្វើ និងប្រើប្រាស់

- លាយម្សៅសូដាជាមួយប្រេងដូងក្នុងបរិមាណខាប់ល្មម

- លាងមុខរបស់អ្នកឱ្យបានស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ

- ទុកចោលរយៈពេល ២ ទៅ ៣ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហ។

គុណប្រយោជន៍

- វិធីមួយនេះជួយឱ្យស្បែកមុខរបស់អ្នកស ភ្លឺថ្លា មានសំណើម ហើយថែមទាំងការពារ និងព្យាបាលស្បែកមុខពីការរលាកពីកំដៅថ្ងៃ និងការរលាកផ្សេងៗទៀតជាដើម។ 

លាយម្សៅសូដាជាមួយប្រេងដូងក្នុងបរិមាណខាប់ល្មម លាងមុខរបស់អ្នកឱ្យបានស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ២ ទៅ ៣ នាទី រួចលាងសម្អាតចេញជាមួយទឹកក្តៅអ៊ុន

ចំពោះវិធីទាំង៣ ខាងលើអ្នកអាចជ្រើសរើសប្រើវិធីមួយណា ក៏បានសម្រាប់សុខភាពស្បែកមុខរបស់អ្នក ព្រោះវាសុទ្ធតែមានគុណប្រយោជន៍ជាច្រើនដូចៗគ្នា។ ប៉ុន្តែចូរចាំថាការប្រើប្រាស់សម្រាប់តែផ្ទៃមុខតែប៉ុណ្ណោះ រួចម៉ាស្សាដោយវិធីថ្មមៗ ហើយគួរចៀសវាងប៉ះពាល់ដល់ភ្នែកផងដែរ។ 

ការប្រើប្រាស់សម្រាប់តែផ្ទៃមុខតែប៉ុណ្ណោះ រួចម៉ាស្សាដោយវិធីថ្មមៗ ហើយគួរចៀសវាងប៉ះពាល់ដល់ភ្នែកផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]