(ភ្នំពេញ)៖ ផលិតកម្មថោន បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀត ខណៈដែលមានមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ លី អ៊ីវ៉ាធីណា កំពុងតែរង់ចាំតាមដានទស្សនា Full Mv របស់នាង។ តាមរយៈបទចម្រៀង «Sorry Baby» គេសង្កេតឃើញថា មានការចាប់អារម្មណ៍ និងទទួលបានគាំទ្រខ្លាំងពីបណ្ដាទស្សនិកជនដោយសារតែនៅក្នុងបទចម្រៀងមួយបទនេះ មានស្ទីលប្លែកៗ ថ្មីៗ ជាច្រើន ធ្ចើឲ្យមហាជន ស្ទើរតែមិនជឿពីការសម្ដែង នៅក្នុងបទចម្រៀង របស់តារាចម្រៀងរូបស្រីម្នាក់នេះ។

បទចម្រៀងថ្មី «Sorry Baby» បកស្រាយ និងសម្ដែងផ្ទាល់ដោយតារារូបស្រស់ លី អ៊ីវ៉ាធីណា ជាបទចម្រៀងទោល ក្នុងសូឡូអាល់ប៊ុមថ្មីរបស់នាង មានកម្រិត HD ស្ទីលប្លែកៗ រីឯការសម្ដែងវិញ ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ដោយសារនាងបានស្លៀកឈុតសំលៀកបំពាក់ហែលទឹក មើលទៅសិចស៊ី ស្រស់ស្អាត មិនចាញ់តារាសិចស៊ីដទៃទៀត ប៉ុន្មាននោះទេ។

ចង់ដឹងថា តើការសម្ដែងរបស់បុរសរូបសង្ហា ជាមួយនឹងតារាស្រីរូបស្រស់ លី អ៊ីវ៉ាធីណា មានភាពរស់រវើក ជក់ចិត្តដិតអារម្មណ៍ដ៏កម្រិតណា សូមទស្សនាវីដេអូទាំងអស់គ្នា!

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា