(ភ្នំពេញ)៖ តារាសម្ដែងញញឹមស្រស់ មានមន្តស្នេហ៍ កញ្ញា ម៉ុន ផលចរិយា ហៅរីយ៉ា បានធ្វើឲ្យទស្សនិកជនជាច្រើន កោតសរសើរពីទេពកោសល្យ សមត្ថភាពសម្ដែង និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង បែបជានារីខ្មែរ ហើយដោយសារតែសម្រស់ស្រស់ស្អាតពីធម្មជាតិ នាងត្រូវបានក្រុមហ៊ុនសំអាងការមួយចំនួន ទាក់ទងថតស្ពតអាពាហ៍ពិពាហ៍ ជាហូរហែ។ ជាក់ស្ដែងថ្មីៗនេះ រីយ៉ា បានតុបតែងជាឈុតអាពាហ៍ពិពាហ៍ គ្រងឈុតកូនក្រមុំឲ្យសំអាងការមួយ ពិតជាស្រស់ស្អាត ដូចទេពអប្សរ គយគន់មិនជិនណាយ។
តារាសម្ដែងស្ថិតនៅក្នុងចិត្តយុវវ័យ រីយ៉ា ដែលល្បីតាមរយៈការសម្ដែងជាតួឯកក្នុងបទ «ទីបំផុត» របស់ លោក ហេង ពិទូ បានគ្រងឈុតសម្លៀកបំពាក់កូនក្រមុំជាច្រើន ដោយមើលទៅពិតជាស្រស់ស្អាត សមជានារីខ្មែរឥតខ្ចោះ ព្រោះបានបង្ហាញនូវភាពទន់ភ្លន់ សុភាពរាបសារ រួមទាំងសម្រស់ប្រិមប្រិយ ពីធម្មជាតិទៀតផង។
ទោះបីជាយ៉ាងណាក្ដី ទស្សនិកជនសង្កេតឃើញថា កញ្ញា រីយ៉ា ដូចជាមានភាពមមាញឹក នឹងការងារសិល្បៈជាមួយនឹង ការថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗ ប៉ុន្តែនាងនៅតែឆ្លៀតពេលផ្ទាល់ខ្លួន ដើម្បីសិក្សាមុខជំនាញដែលខ្លួនឯងស្រឡាញ់ មិនបោះបង់ចោលការសិក្សានោះទេ។ ចំពោះខ្សែភាពយន្តវិញ នាងទើបតែបញ្ចប់ការថតរឿង «ជីវិតនាងរចនា» ដែលជាខ្សែភាពយន្តដំបូងរបស់នាង បានចាប់ដៃគូរសម្ដែងជាមួយនឹងលោក អ៊ុន សុទ្ធា នឹងចាក់ ផ្សាយនៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងពេលឆាប់ៗខាងមុខនេះ។
ប្រភព៖ Khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]