តាមសារព័ត៌មានរបស់ប្រទេសជប៉ុន Japan daily press បានអោយដឹងថា ការរកស៊ីផ្លូវភេទនៅប្រទេសជប៉ុន នៅតែមាន ព្រោះនេះជាការងារដែលងាយរកប្រាក់ ហើយសំរាប់អ្នកអត់ការងារធ្វើ ជាពិសេស សិស្សសាលាតែម្ដង។

ប៉ូលីសបានចាប់ខ្លូនស្រ្ដីវ័យ ម្នាក់ ក្នុងករណីរកស៊ីផ្លូវភេទ ឈ្មោះ Tamako កាលពីថ្ងៃទី ១២ តុលាកន្លងមក នៅតាមផ្លូវ Yokonama ពេលដែលស្រ្ដីម្នាក់នោះ ស្ថិតក្នុងសំលៀកបំពាក់ ស៊ិចស៊ីក្នុងគោលបំណង រកភ្ញៀវ។ ពេលប៉ូលីសសួរចម្លើយ នាងបាននិយាយថា ដោយសារតែ នាងគ្មានការងារធ្វើ ហើយនាងមាន អាយុវែងពេក ទៀត នាងក៏សម្រេច ចិត្ដចេញមករក ស៊ីផ្លួវភេទ ហើយ នាងគិតថាយ៉ាងហោចណាស់ នាងក៏អាចរកប្រាក់បាន ជាមធ្យម ១,៨៩០ដុល្លា អាមេរិចដែរ ក្នុងមួយខែ។ រឿងដែលគួរអោយហូសចិត្ដ គឺមុនដំបូង គ្រាន់តែមើលតាមការស្លៀកពាក់ និងមុខមាត់ ប៉ូលីសស្មានថា ស្រ្ដីម្នាក់នោះអាយុត្រឹមតែ ៥០ឆ្នាំតែប៉ុណ្ណោះ តែ ក្រោយការសួរចម្លើយ ទើបដឹងថាអាយុពិតរបស់នាងគឺ ៧០ឆ្នាំ ។ លើសពីនេះ ប៉ូលីសបានអោយដឹងថា នាងធ្លាប់បានចាប់ខ្លូនក្នុងករណីស្រដៀងគ្នាដែរ កាលពេលនាងអាយុ៦៧ឆ្នាំ នៅក្នុងក្លឹបមួយ ហើយកាលនោះនាងជា មេការនៅក្នុងក្លឹបនោះទៀតផង តែដោយសារតែនាងចាស់ពេក នាងត្រូវបានគេបញ្ឈប់ពីការងារ។ ក្រោយមកនាងមិនអាចស្វែងរកការងារបាន ទីបំផុតនាងក៏សម្រេចចេញមករកស៊ីផ្លូវភេទ។ ប៉ូលីសបាននិយាយថា នាងជាស្រ្ដីដែលមានវ័យចំណាស់ជាងគេ ក្នុងចំនោមស្រ្ដីរកស៊ីរបរនេះ ដែលពួកគេធ្លាប់ចាប់ខ្លូនជាច្រើនឆ្នាំកន្លងមក។   

ដោយ TD

khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]