(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ និងជាពិធីការិនី ដែលមានឈ្មោះបោះសំឡេង ប្រចាំប្រទេសកម្ពុជា ឌួង ហ្សូរីដា តែងតែបង្ហាញវត្តមាន ក្នុងកម្មវិធីធំៗ និងឃើញមានថតស្ពតពាណិជ្ជកម្ម ផ្សេងៗជាដើម។ ទស្សនិកសង្កេតឃើញថា នាងមានភាពមមាញឹក ក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ប៉ុន្ដែអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ខ្លាំងជាងនេះ គឺពិធិការិនី ញញឹមស្រស់រូបនេះ មិនបានភ្លេចថែរក្សាសម្រស់ និងសុខភាពឡើយ ពោលថ្មីៗនេះ តាមរយៈហ្វេសប៊ុករបស់នាង មានបង្ហោះរូបហាក់ប្រាណជាច្រើនសន្លឹក ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ យ៉ាងច្រើន។

ឌួង ហ្សូរីដា​
តារាបង្ហាញម៉ូដ និងជាពិធីការិនី ដែលមានឈ្មោះបោះសំឡេង ប្រចាំប្រទេសកម្ពុជា ឌួង ហ្សូរីដា
តារាបង្ហាញម៉ូដ និងជាពិធីការិនី ដែលមានឈ្មោះបោះសំឡេង ប្រចាំប្រទេសកម្ពុជា ឌួង ហ្សូរីដា

ជាការពិតណាស់ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឌួង ហ្សូរីដា បានសរសេរថា «Srey Pove : អរគុណបងពៅ ដែលណែនាំប្អូនមុនគេបង្អស់ ក្នុងការសម្រកទំងន់ និងចង់បានរាងស្រឡូនស្អាតដូចបង តាំងពីជួបបងនៅបាងកកប៉ុន្មានឆ្នាំមុនម្ល៉េះ..! ឥឡូវទើបតែភ្ញាក់ខ្លួន…! តិចទៀតដឹងតែបានរាងស្អាត ដូចបងស្រីហ្មង…!»។

ឌួង ហ្សូរីដា បានបន្តទៀតថា «១០-០៨-២០១៧: ម្សិលមិញអត់បានទៅហាត់ ព្រោះក្រិចជើងស្តាំ ហើយសៀតឈឺត្រគាកខាងស្តាំ ដូចគេដាក់ម្ជុល ព្រោះគ្រូបង្ហាត់ទាត់ និងឡើងជង្គង់លើសកំលាំងធម្មតា ដល់តែថ្ងៃនេះមានអី ទៅទាំងឈឺហ្មង តែបែរជាមានអារម្មណ៍ថា លែងឈឺហើយកំលាំងជើងខ្លាំងជាងមុនទៀត…! ពិតជាពិសបង្ក្រាបពិស មែនតើ…!»។

ពិធីការិនីសម្ដីផ្អែម ឌួង ហ្សូរីដា បានបន្ថែមថា «អរគុណលោកគ្រូៗ ទាំងគ្រូខ្មែរ និងគ្រូបារាំង ក្នុងការយកចិត្តទុកដាក់ បង្ហាត់និងផ្តល់កំលាំងចិត្ត ក្នុងការតស៊ូលើសង្វៀនប្រដាល់ បានរហូតមានអារម្មណ៍ថាចូលចិត្ត និង ធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា និងរហ័សរហួន គេងក៏ឆាប់លក់ទៀត ព្រោះហត់ក្នុងការហាត់ជិត ៣ម៉ោង ក្នុងមួយល្ងាចៗ…!»។

យ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថា ឌួង ហ្សូរីដា កំពុងតែមានភាពមមាញឹក ក្នុងពិភពសិល្បៈដូចជាការសម្ដែងរឿងជាដើម តែរឿងសុខភាពវិញ ពិធីការិនីរូបស្រស់ម្នាក់នេះ ក៏មិនធ្វេសប្រហែសទេ ដោយមានការហាត់ប្រាណជាប្រចាំ ហើយមិនមែនតែ ដើម្បីសម្រស់មួយមុខនោះទេ ថែមទាំងដើម្បីសុខភាព ទៀតផង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា