ភ្នំពេញ៖ កីឡាការិនី ហែមថុន វិទីនី ត្រូវបានគេស្គាល់ថាជាអត្តពលិកហែលទឹកដ៏ឆ្នើមមួយរូបនៅប្រទេសកម្ពុជា ហើយក៏ជាម្ចាស់មេដាយមាសកីឡាជាតិកាលពីឆ្នាំ២០១៦ផងដែរ។ ដោយសារតែសមត្ថភាពរបស់នាងជាមួយនឹងកីឡាហែលទឹក វិទីនី ធ្លាប់មានឱកាសជាច្រើនចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ជាពិសេស ព្រឹត្តការណ៍អូឡាំពិកនៅ Rio ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦។

កីឡាការិនីហែលទឹក ហែមថុន វិទីនី

យ៉ាងណាមិញបើយោងតាមគណនីហ្វេសប៊ុករបស់ វិទីនី ដែលបានបង្ហោះកាលពីប៉ុន្មានម៉ោងមុននេះឲ្យដឹងថា «មនុស្សជាច្រើនតែងតែកើតជាជំលោះច្រណែនឈ្នានីសមើលមុខគ្នាមិនចំដោយសារតែលុយ កុំព្យាយាមភ័យខ្លាច គេមានវណ្ណៈ គេមានលុយជាងយើងអី ត្រូវដឹងពីខ្លួនអ្នកអោយច្បាស់ ត្រូវចេះបង្រៀនខ្លួនអ្នកអោយសំលឹងមើលអ្វីក្នុងផ្លូវល្អ បង្កើតនៅអ្វីដែលធ្វើអោយអ្នកសប្បាយចិត្តជារៀងរាល់ថ្ងៃ ហើយត្រូវទទួលយកនៅអ្វីដែរអ្នកមិនទាន់ទទួលបាន ហើយមិនទាន់ធ្វើបានដូចគេ ត្រូវចេះឈឺចាប់ហើយរៀនធ្វើអោយខ្លួនអែងអោយដូចមនុស្សដែលអ្នកច្រណែន សំរាប់ខ្លួនខ្ញុំដឹងថាខ្ញុំមិនមែនល្អឥតខ្ចោះនោះទេ តែខ្ញុំតែងតែជឿរជាក់លើអ្វីដែរខ្ញុំកំពុងតែធ្វើហើយខ្ញុំតែងអគុណនៅអ្វីដែរឆាកជីវិតខ្ញុំទទួលបានតិចឬច្រើនក៏ដោយក៏ខ្ញុំមិនស្តាយក្រោយ»

ជាមួយនឹងសារទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានភាពងឿងឆ្ងល់ ខណៈ វិទីនី ហាក់បីដូចជាកំពុងបញ្ចេញមតិទាំងនេះ ដើម្បីដាស់តឿន កុំឲ្យមនុស្សបង្កជម្លោះ ច្រណែនគ្នាដោយសារតែលុយ។

ដោយឡែក គួរបញ្ជាក់ថា ហែមថុន វិទីនី ក៏នឹងត្រូវចូលរួមនៅក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ នេះផងដែរ ដែលប្រព្រឹត្តនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕ 

អត្តពលិកហែលទឹកកម្ពុជា​​ ហែមថុន វិទីនី
វិទីនី ធ្លាប់មានឱកាសជាច្រើនចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ជាពិសេស ព្រឹត្តការណ៍អូឡាំពិកនៅ Rio ប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦
វិទីនី និងកីឡាករបាល់ទាត់ សំអឿន ពិដោរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]