ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពស្អាតៗជាច្រើនសន្លឹក របស់ស្រ្តីជាម្តាយវ័យចំណាស់ជនជាតិថៃម្នាក់ ត្រូវបានកូនប្រុសយកទៅកាត់ត បញ្ចូលទេសភាពនៃតំបន់ទេសចរណ៍ល្បីៗ ជាច្រើនកន្លែងលើពិភពលោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត ក្រោមហេតុផលដ៏គួរឲ្យរំជួលចិត្ត។

បើយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មានថៃមួយបានឲ្យដឹងថា បុរសជាកូនប្រុសម្នាក់ប្រើហ្វេសប៊ុកឈ្មោះ Chub Nokkaew បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក របស់ម្តាយជាទីស្រលាញ់របស់ខ្លួន ដែលជាស្នាដៃកាត់តដោយផ្ទាល់ដៃរបស់លោកផ្ទាល់ ដោយបានបង្កប់នូវអត្តន័យដ៏សែនជ្រាលជ្រៅ ដើម្បីជាកាដូជូនដល់ម្តាយទីស្រលាញ់ សម្រាប់ក្នុងឱកាសនៃទិវាបុណ្យម្តាយ ដែលនឹងត្រូវចូលមកដល់នៅថ្ងៃស្អែកនេះ ថ្ងៃសៅរ៍ ទី១២ សីហា ឆ្នាំ២០១៧ (ប្រតិទិនសម្រាប់ក្នុងប្រទេសថៃប៉ុណ្ណោះ) ធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន ខ្លះរំជួលចិត្តដល់ស្រក់ទឹកភ្នែក ចំពោះក្តីស្រលាញ់ដែលកូនប្រុសរូបនេះចំពោះម្តាយ។  ក្នងនោះមានការចែករំលែកតៗគ្នាលើបណ្តាញសង្គម យ៉ាងច្រើនកុះករថែមទៀតផង។

លោក Chub បានសរសេរៀបរាប់ភ្ជាប់ជាមួយនឹង រូបភាពជាច្រើនសន្លឹកទាំងអស់នោះថា បច្ចុប្បន្នម្តាយរបស់លោកកាន់តែចាស់ជរា និងមានអាយុ ៨៥ឆ្នាំហើយ។ កាលពីមុន ពេលដែលម្តាយរបស់លោក នៅមានកម្លាំងពលំ រូបលោករវល់ជាប់ធ្វើការងារច្រើន រហូតគ្មានឱកាសបង្កើតជីវិតរីករាយជាមួយម្តាយឡើយ។

លោកបានសរសេរយ៉ាងដូច្នេះទៀតថា «នៅរៀងរាល់ទិវាមាតាពិភពលោកជិតមកដល់ ខ្ញុំតែងឃើញមានមនុស្សជាច្រើន បង្ហោះចែកចាយរូបភាពនាំម្តាយរបស់ពួកគេ ដើរលេងកម្សាន្តនៅគ្រប់កន្លែង ហើយខ្ញុំពិតជាច្រណែនពួកគេខ្លាំងណាស់ ក៏ព្រោះតែខ្ញុំមិនដែលបាន នាំម្តាយដើរលេងនៅបរទេសដូចជាពួកគេឡើយ។ កាលពីមុនខ្ញុំខិតខំធ្វើការយ៉ាងលំបាក ហើយក៏គ្មានលុយច្រើន សម្រាប់នាំម្តាយដើរលេងទេ គឺបានត្រឹមផ្តល់ឲ្យគាត់បន្តិចបន្តួច ទុកសម្រាប់ទៅវត្តវ៉ាតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ពេលនេះ ខ្ញុំមានអ្វីៗទាំងអស់ តែម្តាយរបស់ខ្ញុំកាន់តែចាស់ វ័យ៨៥ឆ្នាំទៅហើយ រីឯភ្នែកក៏កាន់តែអន់មើលអ្វីមិនច្បាស់ ស្តាប់អ្វីក៏មិនសូវលឺ ចំណែកឯជើងក៏ដើរមិនកើត។ ពេលនេះខ្ញុំពិតជាមិនអាចនាំគាត់ទៅណាបានឡើយ។

នៅពេលដែលខ្ញុំធ្វើដំណើរកម្សាន្តទៅលេងនៅក្រៅប្រទេស ខ្ញុំតែងតែនឹកគិតដល់ម្តាយរបស់ជាខ្ញុំជានិច្ច។ កាលគ្រានោះ ខ្ញុំពិតជាស្តោកស្តាយខ្លាំងណាស់ ដែលគ្មានវត្តមានគាត់នៅជាមួយខ្ញុំ។ ដូច្នេះខ្ញុំមានតែកាត់តរូបថតរបស់គាត់ ក្នុងកម្មវិធីច្នៃរូប Photoshop ដោយបញ្ចូលនូវទេសភាពពីតំបន់ទេសចរណ៍ ដែលខ្ញុំធ្លាប់បានទៅលេង និងថតយកមកដើម្បីធ្វើជូនគាត់តែម្តងទៅ» ។

លោក Chub Nokkaew បានរៀបរាប់សារយ៉ាងខ្លីចុងក្រោយ ក្នុងន័យចាក់ដោតបេះដូង ដល់គ្រប់គ្នាយ៉ាងរំជួលចិត្តថា «នេះក៏ជាសារជួយដាស់តឿន និងរក្រើនរំលឹកមួយដល់អ្នករាល់គ្នា គួរណាស់ជូនអ្នកម្តាយជាទីស្រលាញ់របស់អ្នក ដើរលេងលំហែកម្សាន្តក្នុងឱកាសនៃទិវាបុណ្យម្តាយ ដើម្បីទទួលបាននូវអនុស្សាវរីយចងចាំដ៏អស្ចារ្យមួយ សម្រាប់ក្នុងមួយជីវិត កុំឲ្យពេលវេលាកន្លងហួសទៅ បានត្រឹមសោកស្តាយដូចជារូបខ្ញុំ» ។

តាមរយៈរូបភាពកាត់តជាច្រើនសន្លឹកនោះ ត្រូវបានគេស្គាល់ថា រួមមានទីកន្លែងប៉ម Eiffel Tower ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង តំបន់ទេសចរណ៍ Shibuya ទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏ដូចជារូបភាពកាត់តជាមួយនឹងសត្វផេនឃ្វីន ក្នុងទីក្រុង Cape Town នៅអាហ្រ្វិកខាងត្បូងជាដើម ៕

ចង់ដឹងថា រូបភាពស្នាដៃកាត់តរបស់ Chub Nokkaew ជាកាដូដ៏ពិសេស សម្រាប់ម្តាយរបស់គាត់ស្រស់ស្អាតយ៉ាងណា ទស្សនាកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖   

រូបភាពស្នាដៃកាត់តរបស់ Chub Nokkaew ជាកាដូដ៏ពិសេស សម្រាប់ម្តាយ

រូបភាព៖ លោក Chub Nokkaew និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]