ភ្នំពេញ៖ នាង នី គឺជាឈ្មោះក្នុងរឿង «ពស់កេងកង» រីឯជីវិតពិតនាងឈ្មោះ ដួង ម៉ានិច។ យោងតាមការសម្តែងនៅក្នុង រឿងភាគមួយនេះ តារាស្រីដួង ម៉ានិច ទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីទស្សនិកជន ទៅលើទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសម្តែងរបស់នាង។

ដួង ម៉ានិច សម្តែងក្នុងរឿង «ពស់កេងកង»

ជាក់ស្តែង នៅក្នុងខ្សែភាពយន្តនេះផងដែរ នាង នី ជាស្រី្តម្នាក់ដែលស្រលាញ់កូនស្រីខ្លាំង មិនខុសអ្វីពីនៅខាងក្រៅ គេសង្កេតឃើញថា តារាស្រី ដួង ម៉ានិច ពិតជាមានទំនាក់ទំនងល្អ ខ្លាំងជាពិសេស ជាមួយនឹងនាង ឥដ្ឋ កូនស្រីរបស់នាងនៅក្នុងខ្សែភាពយន្ត។

ដួង ម៉ានិច ជាមួយនឹងនាង ឥដ្ឋ កូនស្រីនៅក្នុងរឿង «ពស់កេងកង»

យោងតាមការបង្ហោះរូបកន្លងមកនេះ នៅលើគណនីផ្ទាល់ខ្លួនរបស់នាង ដួង ម៉ានិច យើងឃើញថា រវាងម្តាយកូន ក្នុងរឿង ស្រលាញ់គ្នាខ្លាំង រហូតនៅខាងក្រៅ ក៏អ្នកទាំងពីរហៅគ្នាថាម៉ាក់និងកូន ទៅវិញទៅមកថែមទៀតផង។

បន្ថែមពីនេះ អ្នកទាំងពីរក៏បានបង្ហោះរូបថតស្និទ្ធស្នាល ជាមួយគ្នាយ៉ាងគួរឲ្យស្រលាញ់ជាច្រើនសន្លឹកផងដែរ៕

ដួង ម៉ានិច ជាមួយនឹង កូនស្រីនៅក្នុងរឿង «ពស់កេងកង»
ដួង ម៉ានិច ជាមួយនឹង កូនស្រីនៅក្នុងរឿង «ពស់កេងកង»
ដួង ម៉ានិច ជាមួយនឹង កូនស្រីនៅក្នុងរឿង «ពស់កេងកង»
ដួង ម៉ានិច ជាមួយនឹង កូនស្រីនៅក្នុងរឿង «ពស់កេងកង»
ដួង ម៉ានិច ជាមួយនឹង កូនស្រីនៅក្នុងរឿង «ពស់កេងកង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច