ភ្នំពេញ៖ តារាឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានគេស្គាល់ថា គឺជាកីឡាករបាល់ទាត់កំពូលមួយរូបនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នកំពុងប្រកបអាជីពរបស់ខ្លួន នៅក្លិប Fujieda MYFC ក្នុងលីកទី៣ ប្រទេសជប៉ុន។

យ៉ាងណាមិញ កាលពីម្សិលមិញនេះផងដែរ ចាន់ វឌ្ឍនាកា បានទម្លាយនូវចំនុចខ្សោយរបស់ខ្លូន ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ចាន់ វឌ្ឍនាកា បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឲ្យដឹងថា «ចំនុចខ្សោយរបស់ខ្ញុំ ងាយរាប់អានមនុស្ស និង ងាយទុកចិត្តមនុស្ស»

បន្ថែមពីនេះទៀត គេក៏សង្កេតវត្តមានរបស់ កញ្ញា ជីជី ដែលជាពិធីការិនីស្រស់ស្អាត ចូលទៅ comment ឆ្លើយតបផងដែរ ។ «ចិត្តងាយមួយទៀត» នេះបើយោងតាម comment របស់ ជីជី។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ដែលមានដើមកំនើតមកខេត្តកំពតរូបនេះ កំពុងតែបន្តខំហ្វឹកហាត់នៅក្នុងក្លិប ដើម្បីជំរុញកម្លាំង និងបច្ចេកទេសលេងរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុន ដើម្បីបានចូលលេងជម្រើសដំបូងឲ្យក្រុមឆាប់ៗនេះ ខណៈការប្រកួតលីកផ្លូវការ វឌ្ឍនាកា នៅមិនទាន់បានមានឈ្មោះចូលលេងនៅឡើយទេ៕  

ចាន់ វឌ្ឍនាកា «ចំនុចខ្សោយរបស់ខ្ញុំ ងាយរាប់អានមនុស្ស និង ងាយទុកចិត្តមនុស្ស»
ចាន់ វឌ្ឍនាកា ត្រូវបានគេស្គាល់ថា គឺជាកីឡាករបាល់ទាត់កំពូលមួយរូបនៅក្នុងក្រុមជម្រើសជាតិកម្ពុជា
ចាន់ វឌ្ឍនាកា អំឡុងពេលពិធីខួបកំណើតឪពុករបស់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]