ក្មេងស្រី អាយុ៩ឆ្នាំម្នាក់នេះ ត្រូវបានរងគ្រោះថ្នាក់នៅ ល្ងាចថ្ងៃសោរ៍អាទិត្យមុន ក្នុងអំឡុងពិធីបុណ្យ Halloween ក្នុងទីក្រុង Western Pennsylvania ដោយសារ ស្មានថាជាសត្វសំពោច។

ប៉ូលីសនៅ New Sewickley Township បាននិយាយថា អ្នកដែលបានបាញ់ក្មេងស្រីរងគ្រោះគឺជា សាច់ញាតិរបស់នាង។ ប៉ូលីសនិយាយបន្តទៀតថា មូលហេតុដែលក្មេងស្រីម្នាក់ នេះត្រូវបានសាច់ញាតិបាញ់នឹងកាំភ្លើងខ្លី គឺដោយសារតែ  ក្មេងស្រីម្នាក់ស្លៀក  សំលៀកបំពាក់ពណ៌ខ្មៅ និង ពាក់មួកពណ៌មានរំយោលពណ៌ស ហើយឈរនៅលើដំបូកខ្ពស់មួយ ដែលធ្វើអោយស្មានថាជាសត្វសំពោច។

ចំណែកលោកស្នងការប៉ូលីស  Ronald Leindecker បាននិយាយប្រាប់ កាសែត The Beaver County Times ថា បុរសដែលជាសាច់ញាតិ យល់ច្រលំ ស្មានថាជាក្មេងស្រីថា សត្វសំពោចនោះ បានបាញ់ក្មេងស្រី និងកំាភ្លើងខ្លី ត្រូវចំ ស្មា ដៃនិងខ្នងរបស់នាង។ លោកស្នងការប៉ូលីសនិយាយបន្តទៀតថា តាមការស៊ើបអង្កេត បុរសដែលបាញ់ក្មេងស្រី រងគ្រោះគឺមិនបានផឹកស្រា ឬ កំពុងស្រវឹងទេ។ គាត់ក៏បន្ថែមទៀតថា មកដល់ពេលនេះ បុរសដែលបាញ់ក្មេងស្រីមិនត្រូវពិន័យអ្វីទេ ប៉ុន្តែរឿងនេះនឹងលើកទៅអាទិត្យក្រោយវិញ។

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]