បរទេស៖ មួយរយៈពេលក្រោយនេះ មានមនុស្សជាច្រើនកំពុងរង់ចាំអ៊ុតមើលរូបរាងនិងពណ៌ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ថាតើវាស្អាតយ៉ាងណាដែរទៅ។

ទោះបីជាមានរូបភាពយ៉ាងច្រើនត្រូវបានបង្ហោះលាតត្រដាងឡើងនៅលើអ៊ីនធឺណិតយ៉ាងព្រោងព្រាតក៏ដោយ ក៏យើងមិនទាន់អាចទុកចិត្តទាំងស្រុងបានទេថារូបភាពទាំងនោះវាពិតប្រាកដកម្រិតណា។

យ៉ាងណាមិញ ក៏មានការបង្ហោះវីដេអូ ផ្ដោតលើផ្នែកខាងក្រៅនៃពុម្ភគំរូដែលគេអះអាងថារបស់ទូរស័ព្ទ iPhone 8 ផងដែរ។ វីដេអូនេះឲ្យយើងបានដឹងអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ iPhone 8 ជាច្រើនដូចជា៖ 

• គ្មានប៊ូតុង Home

• មានកាមេរ៉ាចំនួន ២

• មានគែមស្ដើង

• មានទំហំស្ទើរតែប៉ុនទូរស័ព្ទ Samsung Galaxy S8

• មានចំនួន ៣ពណ៌សម្រាប់ជ្រើសរើស រួមមាន ពណ៌ប្រាក់ ពណ៌ខ្មៅនិងពណ៌ស្ពាន់។ 

ទូរស័ព្ទ iPhone 8 ពណ៌ស្ពាន់
ទូរស័ព្ទ iPhone 8 ពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌ស្ពាន់

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាម៉ូដែលពុម្ពគំរូរបស់ទូរស័ព្ទ iPhone 8 ដូច្នេះយើងមិនទាន់ដឹងច្បាស់ថាគេអាចនឹងមានកំណែទម្រង់បន្តិចបន្តួចទៀត ឬលើសពីនេះយ៉ាងណានោះទេ៕

សម្រាប់ប្រិយមិត្តផ្ទាល់ តើមានអារម្មណ៍ថាស្រលាញ់ពណ៌ជាងគេដែរទៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]