អេស្ប៉ាញ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Vicente del Bosque ជឿថា ទោះគ្មានតារាឆ្នើម Neymar ដែលបានផ្លាស់ទៅកាន់ក្លិបអ្នកមានបារាំង Paris Saint Germain យ៉ាងណាក៏ដោយ ក៏ក្លិបអ្នកមានបុណ្យ Barcelona នៅតែមិនមានបញ្ហាចោទ ហើយនឹងអាចខ្លាំងជាងមុនទៅទៀត។

គ្រូបង្វឹកដែលដឹកនាំអេស្ប៉ាញលើកពាន World Cup កាលពីឆ្នាំ២០១០ បាននិយាយថា៖ «ជាច្រើនដងហើយដែលក្លិបមួយនេះ ពុំអាចរក្សាទុកកីឡាករដែលលេងល្អរបស់ខ្លួន»។  

អតីតគ្រូបង្វឹកអេស្ប៉ាញលោក Vicente del Bosque

លោកបានបន្ដថា៖ «កីឡាករដែលខិតខំហ្វឹកហាត់ជាមួយគ្នា មិនថាលេងនៅតំបន់ណាទេ គឺត្រូវតែចាប់ផ្ដើមទាំងអស់គ្នា»។

Barcelona បានសម្រេចលក់តារាឆ្នើមរបស់ខ្លួន Neymar ទៅកាន់ក្លិប PSG ក្នុងតម្លៃបំបែកកំណត់ត្រា ១៩៨លានផោន (២៦១លានដុល្លារ) ក្រោយពីសមាជិកក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានរួមរស់ជាមួយក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងកាតាឡាន់ អស់រយៈពេល៤ឆ្នាំ និងបានជួយក្លិបឲ្យឈ្នះពានជាច្រើនផងដែរ៕ 

Neymar ផ្លាស់ទៅ PSG
Neymar អំឡុងពេលនៅ Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]