(ភ្នំពេញ)៖ តារាសម្ដែងស្រីរាងស្រឡូន កញ្ញា ដួង ម៉ានិច ដែលកំពុងតែមានភាពលេចធ្លោរខ្លាំង ក្នុងពិភពសិល្បៈ តាមរយៈការសម្ដែងរឿងភាគជាច្រើន និងការបង្ហាញរូបភាពសិចស៊ី ធ្វើឲ្យអន្ទាក់ក្រសែភ្នែកទស្សនិកជន គ្រប់មជ្ឈដ្ឋាន ព្រមទាំងមានក្រុមហ៊ុន ផលិតករជាច្រើន កំពុងត្រូវការនាងឲ្យចូលរួមសម្ដែងខ្សែភាពយន្ដ និងថតស្ពតពាណិជ្ជកម្ម ជាដើមនោះ ខណៈប៉ុន្មានខែខាងមុខទៀត ឬអាចថានៅដើមឆ្នាំ២០១៨នេះ នាងនឹងមានគម្រោង ចេញទៅប្រទេសក្រៅជាមួយនឹង លោក ហង្ស ឧត្តមម៉ានី រយៈពេលប្រមាណជាងកន្លះឆ្នាំ ជាហេតុធ្វើឲ្យនាង មានការព្រួយបារម្ភ ចំពោះកេរ្តិ៍ឈ្មោះនៅលើទីផ្សារ ក្នុងស្រុកយ៉ាងខ្លាំង។

ការចេញទៅបរទេស ដែលមានរយៈពេលយូរកួរសមនេះ ស្រាប់ស្រីស្រស់កញ្ញា ដួង ម៉ានិច មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីផ្សារក្នុងស្រុករបស់នាង ព្រោះពេលដែលនាង កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន។ តារាសិចស៊ី ដួង ម៉ានិច្ច បានថ្លែងប្រាប់គេហទំព័រកំសាន្ដ Khmer Talking ឲ្យដឹងថា « ចាសបង! នៅដើមឆ្នាំ ២០១៨ ខែកុម្ភៈ ខាងមុខនេះ ខ្ញុំនឹងមានគម្រោងទៅកាន់ប្រទេសបារាំង ជាមួយនឹងបង ហង្ស ឧត្តមម៉ានី។ រយៈពេលដែលទៅនោះ យ៉ាងតិចណាស់ក៏កន្លះឆ្នាំដែរ ព្រោះបន្ដទៅប្រទេសកាណាដាទៀត!»។

ស្រីស្អាត ដួង ម៉ានិច បានបន្ដទៀតថា «ចំពោះការទៅប្រទេសក្រៅ ខ្ញុំខ្លាចពីទីផ្សារក្នុងស្រុកដែរ ប៉ុន្ដែបង ហង្ស ឧត្តមម៉ានី បានប្រាប់ថា សំខាន់យើងត្រូវរកអ្វី ដែលថ្មីៗចំពោះខ្លូនឯង ព្រោះយើងបានលះបង់ពេលវេលា ជាមួយសិល្បៈក្នុងស្រុក ជាច្រើនឆ្នាំមកហើយ យើងចេញទៅក្រៅ ដើម្បីរកអ្វីដែលយើងមិនដែលស្គាល់ និងផ្លាស់ប្ដូរអ្វី ដែលយើងមិនទាន់បានជួប»។

គួរឲ្យដឹងថា តារាសម្ដែងសិចស៊ី ដួង ម៉ានិច ក្នុងឆ្នាំ ២០១៧ នេះ នាងបានសម្ដែងជាតួឯក ក្នុងរឿងភាគឲ្យប៉ុស្ដិ៍ទូរទស្សន៍ជាច្រើន ក្នុងនោះមានដូចជារឿង «ផ្កាបួនទង», «ហង្សបាក់ស្លាប់», «ពស់កេងកង», និងរឿង «ចង់ដឹងសាកមើល» គឺបួនរឿងមកហើយ។ ទាំងនេះ គឺជាសមត្ថភាពដែលនាងមាន ដែលទទួលតំណែងជាតួឯកយ៉ាងច្រើន ដោយសារតែរាល់ខ្សែភាពយន្ដ ដែលនាងសម្ដែង តែងតែមានទស្សនិកជនជាច្រើនគាំទ្រ និងបានធ្វើឲ្យផលិតករជឿជាក់លើសមត្ថភាព ដែលនាងមាន ព្រោះរាល់ការសម្ដែង មិនដែរធ្វេសប្រហែសម្ដងណាឡើយ។ ជាហេតុធ្វើឲ្យផលិតករមានទំនុកចិត្តលើនាង មិនធ្វើឲ្យកេរ្តិ៍ឈ្មោះក្នុងសិល្បៈរបស់នាង កាន់តែមានប្រជាប្រិយភាពបន្ដទៀត៕

ដួង ម៉ានិច ​ដឹកដៃ ហង្ស ឧត្ត​មម៉ានី ទៅ​បារាំង​ ​ជាងកន្លះឆ្នាំ ធ្វើឲ្យមានការព្រួយបារម្ភ ខ្លាចបាត់ឈ្មោះនៅក្នុងស្រុក
តារាសម្តែងចូលចិត្តភាពស៊ិចស៊ី ដួង ម៉ានិច
កញ្ញា ដួង ម៉ានិច
ដួង ម៉ានិច និងលោក ទេព វិនដារ៉ូ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច