ភ្នំពេញ៖ កីឡាករប្រដាល់២រូបរបស់ប្រទេសកម្ពុជា ឃីម ឌីម៉ា និង មឿន សុខហ៊ុច ជួបសុទ្ធតែជើងខ្លាំងមកថៃ នៅក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីខាងមុខនេះ។ នេះបើយោងតាមប្រភពពីទំព័រគុនខ្មែរវើល។

ឃីម ឌីម៉ា នឹងត្រូវជួបកីឡាករថៃ Chonlawit Preedasak ស្របពេល មឿន សុខហ៊ុច វិញនឹងជួបជើងខ្លាំង សែនស្ថាន ដែលធ្លាប់ផ្តួល ឡុង សុភី ឲ្យសន្លប់កាលពីលើកមុនក្នុងទឹកទីមួយ។

គួរបញ្ជាក់ថា កម្ពុជា បានបញ្ជូនអ្នកប្រដាល់ចំនួន៥រូប ដើម្បីចូលរួមក្នុងព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០១៧ នៃប្រភេទវិញ្ញាសារប្រដាល់ ក្នុងនោះមានដូចជាកីឡាករ ឃីម ឌីម៉ា មឿន សុខហ៊ុច ម៉ឺន សុភា ឡៅ ចិត្រា និងកីឡាករ សុខ ទូ។

ចំពោះលក្ខខន្តិកៈនៃការប្រកួតប្រដាល់ក្នុងព្រឹត្តការណ៍ស៊ីហ្គេមនេះ កីឡាករគឺមិនតម្រូវឲ្យចូលកៀកគ្នានោះទេ ពោលគឺបានត្រឹមតែវាយ និងទាត់ ហើយការប្រកួតនីមួយៗធ្វើឡើងតែ៣ទឹកប៉ុណ្ណោះ។

ព្រឹត្តការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមពាក់កណ្តាលខែសីហាខាងមុខនេះ ដោយមានវិញ្ញាសារកីឡាជាច្រើន ត្រូវបានរៀបចំឲ្យប្រកួត ដើម្បីប្រជែងគ្នាដណ្តើមមេដាយ៕ 

ឃីម ឌីម៉ា នឹងត្រូវជួបកីឡាករថៃ Chonlawit Preedasak
មឿន សុខហ៊ុច វិញនឹងជួបជើងខ្លាំង សែនស្ថាន ដែលធ្លាប់ផ្តួល ឡុង សុភី ឲ្យសន្លប់កាលពីលើកមុនក្នុងទឹកទីមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]