ចិន៖ នារីវ័យក្មេងដ៏ស្រស់សោភាជនជាតិចិនម្នាក់ បានលើកពាននៃកម្មវិធីប្រកួតប្រជែងសម្រស់ដើមទ្រូង  ហើយបានបង្ហើបប្រាប់ពីអាថ៍កំបាំងមួយចំនួន ដែលជួយឲ្យនាងក្លាយខ្លួនជាម្ចាស់ជ័យលាភីផងដែរ។  នេះបើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

នាង Liu Qianqian មានអាយុ២៣ឆ្នាំ មកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន មានកម្ពស់ ១,៧៥ម៉ែត្រ បានយកឈ្នះលើបេក្ខភាពនារី១១នាក់ចុងក្រោយ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រជែងសម្រស់ដើមទ្រូង «Anhui International Breast Model Competition» ដែលត្រូវបានរៀបចំធ្វើឡើងកាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៧កន្លងទៅ ក្នុងទីក្រុង Hefei នៃខេត្ត Anhui ។

នាង Liu បានប្រាប់ថា នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអាចគ្រងម្កុដរាជនីក្នុងកម្មវិធីមួយនេះបាន។ នាងជឿជាក់ថា ជ័យលាភីដែលនាងទទួលបាននេះ មិនមែនមានន័យថា គណៈកម្មការសម្លឹងមើលឃើញដើមទ្រូងមូលក្លំ និងស្រស់ស្អាតរបស់នាងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអាចមកពីគណៈកម្មការ ចាប់អារម្មណ៍លើស្នាមញញឹមដ៏ទាក់ទាញរបស់នាងក៏ថាបាន។

នាងបន្តថា ភាពស្រស់ស្អាតតែមួយមុខ មិនមែនមានន័យថា សុទ្ធតែអាចក្លាយខ្លួនជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងណាមួយបានឡើយ។ សម្រាប់បទពិសោធន៍នាងផ្ទាល់ គឺនាងតែងតែព្យាយាមហាត់ពុតលត់ដំខ្លួនឯងយ៉ាងលំបាក តាមរយៈការហាត់រៀនមើលកម្មវិធីដើរម៉ូត Victoria’s Secret ដ៏ល្បីរបស់បរទេស តាំងពី២ឆ្នាំមុនមកម៉្លេះ ទម្រាំតែដាច់ចិត្តដាក់ពាក្យចូលរួមប្រកួតប្រជែង  និងធ្វើយ៉ាងណាបង្កើនសមត្ថភាពខ្លួនឯង ឲ្យមានជំនឿជឿជាក់លើខ្លួនឯង ដែលពោរពេញទៅដោយទេពកោសល្យ។

នាង Liu Qianqian មានអាយុ២៣ឆ្នាំ មកពីខេត្ត Anhui ភាគខាងកើតប្រទេសចិន មានកម្ពស់ ១,៧៥ម៉ែត្រ

ស្របពេលមានមហាជនមួយចំនួនសម្តែងការចូលត្រេកអរជាមួយនាង ក៏មានមនុស្សមួយចំនួនតូច បានរិះគន់លើការស្លៀកពាក់ ដែលបានចម្លងពីកម្មវិធីដើរម៉ូត Victoria’s Secret ដូចជាឈុតពាក់ស្លាបសត្វជាដើម។  ទោះជាយ៉ាងនាងបានឆ្លើយតបវិញថា អ្នករាល់គ្នាគួរតែបញ្ឈប់ការគិតបែបនេះតទៀតទៅ ព្រោះបច្ចុប្បន្នប្រទេសចិន បាននាំចូលផលិតផលជាច្រើន ដោយក្នុងនោះក៏មាន សម្លៀកបំពាក់ ពីបណ្តាប្រទេសមួយចំនួននៅតំបន់លោកខាងលិច និងមានការរៀបចំច្បាស់លាស់ ពីអ្នករៀបចំកម្មវិធីផងដែរ។ ហើយសម្រាប់ការស្លៀកពាក់ បង្ហាញនៅក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ដើមទ្រូងនេះ អាចនិយាយបានថា គ្រាន់តែមានទម្រង់ ប្រហាក់ប្រហែលទៅនឹងកម្មវិធី Victoria’s Secret តែប៉ុណ្ណោះ មិនមែនជាការចម្លងស្ទាយពីបរទេស ទើបអាចឲ្យនាងក្លាយខ្លួនជាម្ចាស់ជ័យលាភីទេ។

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់កម្មវិធីប្រកួតប្រជែងនេះ បានថ្លែងប្រាប់សារព័ត៌មានឲ្យដឹងថា តារាម៉ូដែលទាំងអស់ មិនមែនកាត់សេចក្តីត្រឹមតែលើចំណុចដើមទ្រូងនោះទេ។ ជាក់ស្តែង ត្រូវមើលលើទាំងរាងកាយ លក្ខណៈសម្បត្តិផ្នែកអត្តចរិត  វិសាលភាពនៃចំណេះដឹង  និងភាពជឿជាក់ដែលពួកគេមានក្នុងការបង្ហាញផងដែរ។

នាង Liu បានឲ្យដឹងចុងក្រោយថា កម្មវិធីដើរម៉ូត Victoria’s Secret គឺជាកម្មវិធីដ៏ធំអស្ចារ្យបំផុត ដែលផ្តល់ឱកាសសម្រាប់តែតារាម៉ូដែលមានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ក្នុងវិស័យដើរម៉ូតប៉ុណ្ណោះ ជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់ សុទ្ធតែម៉ាកល្បីៗមកពីជុំវិញពិភពលោក។  ហើយនេះក៏ជាកម្មវិធីមួយ ដែលនាងស្រលាញ់ចូលចិត្ត និងតែងតែតាមដានទស្សនាផងដែរ។ Liu សង្ឃឹមជឿជាក់លើខ្លួនឯងថា នៅថ្ងៃអនាគតនាងនឹងអាចមានឱកាស ឈានជើងដើរម៉ូតនៅក្នុងកម្មវិធី Victoria’s Secret ដែលជាក្តីស្រមៃដ៏ធំអស្ចារ្យមួយរបស់នាង៕

ទស្សនាវីដេអូខាងក្រោម៖   

Liu សង្ឃឹមជឿជាក់លើខ្លួនឯងថា នៅថ្ងៃអនាគតនាងនឹងអាចមានឱកាស ឈានជើងដើរម៉ូតនៅក្នុងកម្មវិធីហ្សូ Victoria’s Secret ដែលជាក្តីស្រមៃដ៏ធំអស្ចារ្យមួយសម្រាប់នាងផងដែរ
Liu សង្ឃឹមជឿជាក់លើខ្លួនឯងថា នៅថ្ងៃអនាគតនាងនឹងអាចមានឱកាស ឈានជើងដើរម៉ូតនៅក្នុងកម្មវិធីហ្សូ Victoria’s Secret ដែលជាក្តីស្រមៃដ៏ធំអស្ចារ្យមួយសម្រាប់នាងផងដែរ
Liu សង្ឃឹមជឿជាក់លើខ្លួនឯងថា នៅថ្ងៃអនាគតនាងនឹងអាចមានឱកាស ឈានជើងដើរម៉ូតនៅក្នុងកម្មវិធីហ្សូ Victoria’s Secret ដែលជាក្តីស្រមៃដ៏ធំអស្ចារ្យមួយសម្រាប់នាងផងដែរ
រូបភាពខ្លះៗក្នុងថ្ងៃប្រកួតប្រជែង
រូបភាពខ្លះៗក្នុងថ្ងៃប្រកួតប្រជែង
រូបភាពខ្លះៗក្នុងថ្ងៃប្រកួតប្រជែង
រូបភាពខ្លះៗក្នុងថ្ងៃប្រកួតប្រជែង
ការបង្ហាញម៉ូតរបស់តារាដើរម៉ូតក្នុងកម្មវិធី Victoria's Secret
ការបង្ហាញម៉ូតរបស់តារាដើរម៉ូតក្នុងកម្មវិធី Victoria's Secret
ការបង្ហាញម៉ូតរបស់តារាដើរម៉ូតក្នុងកម្មវិធី Victoria's Secret
ការបង្ហាញម៉ូតរបស់តារាដើរម៉ូតក្នុងកម្មវិធី Victoria's Secret

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]