ភ្នំពេញ៖ តារាឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា និងជាកីឡាករខ្ចីជើងរបស់ក្រុមអគ្គីសនីកម្ពុជា ធារី ចន្ថាប៊ីន គឺជាអ្នកគាំទ្រដ៏ងប់ងប់របស់ក្រុមបិសាចក្រហម Manchester United នេះបើតាមកីឡាករកូនកាត់ខែ្មរ-បារាំង បានប្រាប់ដល់ ទំព័រអ្នកគាំទ្រក្លិបបិសាចក្រហមនៅកម្ពុជា។

តាមរយៈការសំណេះសំណាលតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អតីតកីឡាកររបស់ភ្នំពេញក្រោន បាននិយាយថា រូបគេគឺជាអ្នកគាំទ្រដ៏ស្មោះស័្មគ្រម្នាក់របស់ក្រុមបិសាចក្រហម Manchester United នឹងតែងតែតាមដានរាល់ការប្រកួតរបស់ក្រុម។  

ធារី ចន្ថាប៊ីន ថា Man Utd គឺជាក្លិបដែលគេគាំទ្រ​

គួរបញ្ជាក់ដែរថា ធារី ចន្ថាប៊ីន បានត្រលប់មកប្រកបអាជីពបាល់ទាត់នៅក្នុងលីកកំពូលកម្ពុជាវិញហើយកាលពីខែមុន ដោយការខ្ចីជើងរបស់ក្រុមអគ្គីសនីកម្ពុជា ពីក្រុមលីកលំដាប់ទី២របស់ថៃ Krabi FC៕ 

ធារី អំឡុងពេលហ្វឹកហាត់ឲ្យក្រុម អគ្គីសនីកម្ពុជា (រូបថត: ក្រុមអគ្គីសនីកម្ពុជា)
ធារី ចន្ថាប៊ីន អំឡុងពេលលេងឲ្យ Krabi FC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]