សៀមរាប៖ សៀមរាប ត្រូវបានគេចាត់ទុកថាជាខេត្តដ៏ចំណាស់មួយ ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យ ដោយសារតែមាន ប្រាសាទអង្គរវត្ត ដែលជាស្នាដៃដ៏មហិមារបស់បុព្វបុរសខ្មែរ ហើយទេសចរដែលបានទៅកម្សាន្តនៅខេត្តសៀមរាប ប្រាកដជាមិនរំលង ការទៅទស្សនាប្រាសាទដ៏អស្ចារ្យនេះឡើយ។

យ៉ាងណាមិញ បន្ទាប់ពីបានទស្សនាប្រាសាទអង្គរ និងប្រាសាទផ្សេងៗទៀតជាច្រើននៅពេលមេឃភ្លឺរួចមក ប្រិយមិត្តទាំងអស់គ្នា ក៏អាចបន្តការសប្បាយនាពេលរាត្រីបានផងដែរ។

ដូច្នេះ ថ្ងៃនេះ ខ្មែរឡូត សូមណែនាំសកម្មភាពមួយចំនួន ទៅដល់ប្រិយមិត្តទាំងអស់ដែលមានបំណងចង់ទៅលេងខេត្តសៀមរាប ហើយមិនដឹងថាគួរធ្វើអ្វីនៅពេលរាត្រីដើម្បីឲ្យសប្បាយខ្លាំងហើយអស់លុយតិច។ សកម្មភាពមួយចំនួនខាងក្រោមនេះ ធានាថា ប្រិយមិត្តនឹងពេញចិត្តតែម្តង៖

• ជិះរ៊ឺម៉កកង់បីដើរលេង៖

រ៊ឺម៉កកង់បី ពិតជាសំបូរខ្លាំងណាស់នៅក្នុងខេត្តសៀមរាប។ ប្រិយមិត្តអាចចាកចេញពីកន្លែងស្នាក់នៅ ហើយជិះរ៊ឺម៉កកង់បី ឆ្ពោះទៅកាន់ ផ្សាររាត្រី ឬPub Street តែម្តង។ ដូច្នេះ ប្រិយមិត្តអាចរីករាយជាមួយទេសភាពនាពេលរាត្រីផង ហើយក៏អាចទៅដល់គោលដៅកម្សាន្តផ្សេងៗទៀតផងដែរ ហើយបើមានគ្នាច្រើន ប្រិយមិត្តអាចជួយគ្នាចេញថ្លៃធ្វើដំណើរ ដូច្នេះ​ការចំណាយក៏៏អាចកាត់បន្ថយទៅតាមនឹងដែរ។ 

ជិះរ៊ឺម៉កកង់បីដើរលេង ក្នុងខេត្តសៀមរាប ត្រូវចំណាយទៅតាមចម្ងាយផ្លូវ

• ដើរលេងនៅផ្សាររាត្រី

សម្រាប់ប្រិយមិត្តខកខានមកលេងខេត្តសៀមរាបយូរ ប្រហែលជាមានភាពភ្ញាក់ផ្អើលខ្លាំងនៅពេលដែលបានដឹងថា ខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ មិនមែនមានផ្សាររាត្រីតែមួយនោះទេ គឺមានច្រើនខ្លាំងណាស់ ដូចជា ផ្សាររាត្រីអាតសិនធ័រ ផ្សារផល្លារាត្រីអង្គរ និង ឃីងរ៉ូតអង្គរ ជាដើម។ 

ប្រិយមិត្តទាំងអស់គ្នា អាចរីករាយជាមួយការទិញទំនិញ និងវត្ថុអនុស្សាវរីយ៍ សម្រាប់ខ្លួនឯង ឬមិត្តភក្តិផងដែរ ដូចជា រូបចម្លាក់ គ្រឿងប្រាក់ រូបគំនូរ គ្រឿងអលង្ការ និងសម្លៀកបំពាក់ផ្សេងៗទៀត ហើយទំនិញទាំងនោះ សុទ្ធតែស្អាតៗ និងបញ្ជាក់ពីអត្តសញ្ញាណរបស់ខេត្តសៀមរាបថែមទៀតផង។ លើសពីនេះ ប្រិយមិត្តក៏អាច សាកល្បងភ្លក់ម្ហូបខ្មែរ ម៉ាស្សាត្រី ចាក់សាក់ និងទស្សនាការលេងតន្ត្រីនៅតាមផ្លូវក្នុងផ្សាររាត្រីបានថែមទៀតផង។ 

ផ្សាររាត្រីអាតសិនធ័រ ខេត្តសៀមរាប
ឃីងរ៉ូតអង្គរ ខេត្តសៀមរាប
ផ្សារផល្លារាត្រីអង្គរ ខេត្តសៀមរាប
ផ្សាររាត្រី ខេត្តសៀមរាប
ភ្លក់ម្ហូបខ្មែរ នៅសៀមរាប ដែលមានតម្លៃត្រឹម ២ដុល្លារ ឬ ៣ដុល្លារក្នុងមួយមុខ
តូបលក់គ្រឿងអលង្ការ នៅផ្សាររាត្រី
គ្រឿងចម្លាក់ថ្ម និងវត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃ តាមពី១ដុល្លារឡើងទៅ
សម្លៀកបំពាក់នៅផ្សាររាត្រី ដែលមានតម្លៃត្រឹម ៣ដុល្លារ ឡើងទៅ
គ្រឿងអលង្ការប្រាក់ស្អាតៗ តម្លៃចាប់ពី ២ដុល្លារឡើងទៅ
គ្រឿងចម្លាក់ប្រាក់ ដែលមានតម្លៃទៅតាមម៉ូត និង ទំហំ
ម៉ាស្សាត្រី ៣០នាទី តម្លៃ ២ដុល្លារ
ចាក់សាក់បែប Henna តម្លៃទៅតាមម៉ូត និងទំហំ
ទស្សនាការលេងឧបករណ៍តន្ត្រី នៅតាមផ្លូវក្នុងផ្សាររាត្រី

• កម្សាន្តនៅតំបន់ Pub Street

បន្ទាប់ពីបានទិញទំនិញនៅផ្សាររាត្រីរួចមក ប្រិយមិត្តគួរតែបន្តការកម្សាន្តនៅតំបន់ Pub Street ដែលកំពុងពេញនិយមបំផុតសម្រាប់យុវវ័យ។ តាមពិតទៅ តំបន់ Pub Street មិនមែនមានលក់តែគ្រឿងស្រវឹងនោះទេ ប្រិយមិត្តក៏អាចសាកល្បង ភ្លក់ម្ហូបអាហារជាច្រើនដូចជា ការ៉េមឆា សត្វល្អិតលីងឬបំពង ផ្លែឈើស្រស់ ទឹកផ្លែឈើស្រស់ និងនំរ៉ូទីរសជាតិពិសេសផងដែរ។ មិនតែប៉ុណ្ណោះ ប្រិយមិត្តក៏អាចទស្សនាការច្រៀងរាំ របស់ជនបរទេស និងសាកល្បងស្រាក្រឡុកតាមផ្លូវក៏បាន។

កម្សាន្តនៅតំបន់ Pub Street
ភ្លក់ ការ៉េមឆា ម្តុំPub Street តម្លៃ ២ដុល្លារ ក្នុងមួយកែវ
ភ្លក់ ការ៉េមឆា ម្តុំPub Street តម្លៃ ២ដុល្លារ ក្នុងមួយកែវ
ភ្លក់ ទឹកក្រឡុកស្រស់ ម្តុំPub Street តម្លៃ ១ដុល្លារ ក្នុងមួយកែវ
ភ្លក់ ទឹកក្រឡុកស្រស់ ម្តុំPub Street តម្លៃ ១ដុល្លារ ក្នុងមួយកែវ
ភ្លក់ នំរ៉ូទឹ ម្តុំPub Street តម្លៃ ១ដុល្លារ ប៉ុន្តែ មានគ្រឿងផ្សំច្រើនមុខណាស់
ភ្លក់សត្វល្អិតចៀននិងបំពង ម្តុំPub Street តម្លៃ ១ដុល្លារឡើងទៅ
ភ្លក់ សត្វល្អិតចៀននិងបំពងម្តុំPub Street តម្លៃ ១ដុល្លារឡើងទៅ
ភ្លក់ ផ្លែឈើស្រស់ៗ ម្តុំPub Street
សាកល្បង ស្រាតាម Pub ក្នុងតំបន់ Pub Street តម្លៃ ចាប់ពី២ដុល្លារក្នុងមួយកែវ
ទស្សនាការច្រៀងរាំ ពីជនបរទេស នៅ Pub Street
ភ្លក់ស្រាក្រឡុក នៅតាមផ្លូវក្នុងតំបន់ Pub street តម្លៃចាប់ពី ១ដុល្លារ

• ដើរលេងផ្សារកុងទីន័រ ខេត្តសៀមរាប

ផ្សារកុងទីន័រ មិនមែនមានតែនៅភ្នំពេញទេ សូម្បីតែនៅខេត្តសៀមរាបក៏មានដែរ ហើយមានការតុបតែងគួរឲ្យចាប់អារម្មណ៍ថែមទៀតផង។ ផ្សារកុងទីន័រ នៅសៀមរាបនេះ មានឈ្មោះថា Temple Container Pub Zone ដែលទើបនឹងដំណើរការប្រហែល២ខែតែប៉ុណ្ណោះ ប៉ុន្តែ ផ្សារកុងទីន័រនេះ មានលក្ខណៈខុសប្លែកពីនៅភ្នំពេញបន្តិច ដោយសារតែភាគច្រើននៅក្នុងផ្សារនេះ ជាអាហារដ្ឋាន ឬក្លឹបរាត្រីតែម្តង ដែលប្រិយមិត្តអាចចូលសាកល្បង ដើម្បីស្គាល់ក្លឹបនៅសៀមរាប ឬគ្រាន់តែថតរូបលេងក៏បាន៕ 

Temple Container Pub Zone ខេត្តសៀមរាប

យ៉ាងណាដែរ ប៉ុន្តែពីបានអាន និងទស្សនារូបភាពមួយចំនួន នៅក្នុងអត្ថបទនេះ? ចាប់អារម្មណ៍ណាស់មែនទេ? ដូច្នេះ​ កុំភ្លេចសាកល្បងធ្វើតាមចំនុចមួយចំនួនខាងលើ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ហើយចំណាយពេលវេលា និងថវិការតិចទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]