ស្ក្រាប់ដុសខ្លួនដែលធ្វើចេញពីអំបិល គឺជាផលិតផលថែសម្រស់ស្បែក និងដងខ្លួនដ៏ល្អមួយ ដែលអាចជួយកាត់បន្ថយកោសិកាស្បែកដែលងាប់  និងធ្វើឱ្យស្បែកទន់ រលោង។

ថ្ងៃនេះយើងនឹងណែនាំពីវិធី ២យ៉ាង សម្រាប់ការធ្វើស្ក្រាប់អំបិលតាមបែបធម្មជាតិដែលវាសុទ្ធតែមានគុណប្រយោជន៍ដូចៗគ្នា ៖  

វិធី ២ យ៉ាងធ្វើស្ក្រាប់ដុសខ្លួនពីអំបិលតាមបែបធម្មជាតិ

របៀបធ្វើទី ១ ពីសម្បកក្រូច 

គ្រឿងផ្សំ

- អំបិល

- ផ្លែក្រូច (ក្រូចអ្វីក៏បាន)

- ប្រេងអូលីវ

វិធីធ្វើ

- ដាក់អំបិលបរិមាណល្មមចូលក្នុងចាន

- បន្ថែមប្រេងអូលីវ

- កោស ឬឈូសសម្បកក្រូចឱ្យល្អិតៗ

- យកសម្បកក្រូចល្អិតៗទៅច្របល់ជាមួយអំបិលនិងប្រេងអូលីវដែលនៅក្នុងចាន

- បន្ទាប់់មកយកស្ក្រាប់ដែលបានធ្វើហើយនោះ ទៅដាក់ក្នុងកែវ ឬក្រឡទុកប្រើប្រាស់ នៅពេលក្រោយ។ 

របៀបធ្វើទី ១ ពីសម្បកក្រូច

របៀបធ្វើទី ២ ពីខ្ទិះដូង

គ្រឿងផ្សំ

- អំបិល

- ប្រេងដូង

- ខ្ទិះដូង ( ឬប្រើទឹកដោះគោឆៅគ្មានជាតិស្ករក៏បាន)

វិធីធ្វើ

- ដាក់អំបិលបរិមាណល្មមចូលក្នុងចាន

- បន្ថែមប្រេងដូង ១  ឬ ១ស្លាបព្រាកន្លះ

- បន្ថែមខ្ទិះដូង ៤ ស្លាបព្រា

- ច្របល់គ្រឿងផ្សំទាំងនេះឱ្យសព្វចូលគ្នា

- បន្ទាប់់មកយកស្ក្រាប់ដែលបានធ្វើហើយនោះទៅដាក់ក្នុងកែវ ឬក្រឡទុកប្រើប្រាស់ នៅពេលក្រោយ។ 

របៀបធ្វើទី ២ ពីខ្ទិះដូង

 វិធីប្រើប្រាស់

មុនពេលងូតទឹកយកស្រ្កាប់អំបិល ត្រដុសតិចៗតាមរាងកាយរបស់អ្នក ដោយប្រើវាដូចជាការម៉ាស្សាតិចៗជារង្វង់ (បើសិនជាត្រដុសខ្លាំងអាចធ្វើឱ្យ ស្បែកអ្នកក្រហាយ ឬរលាត់ស្បែកបាន)។

- ២, ៣ នាទីក្រោយមកសឹមលាងទឹកចេញ ដោយមិនបាច់ប្រើសាប៊ូ។

- បន្ទាប់ពីងូតទឹករួច អ្នកអាចលាបក្រែមបន្ទន់ស្បែកបន្ថែមទៀតក៏បាន។

- ប្រើប្រាស់វាត្រឹមតែ ម្តងក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។

យកស្រាប់អំបិលនេះត្រដុសតិចៗតាមរាងកាយរបស់អ្នក ដោយប្រើវាដូចជាការម៉ាស្សាតិចៗជារង្វង់

គុណប្រយោជន៍ធំៗ

វិធីធ្វើស្ក្រាប់ដុសខ្លួនទាំង ២ ប្រភេទនេះសុទ្ធតែមានគុណប្រយោជន៍ដូចៗគ្នាដែលអាចជួយបើករន្ធញើស, ធ្វើឱ្យចរន្តឈាមដើរស្រួល , ជួយរំញោចការលូតលាស់របស់កោសិកាស្បែក និងបណ្តេញជាតិពុលពីស្បែកបានទៀតផង។

- អំបិលសំបូរទៅដោយសារធាតុរ៉ែយ៉ាងច្រើន និងមានលក្ខណៈធម្មជាតិអាចជួយព្យាបាល និងថែរក្សាស្បែកបានល្អទៀតផង។

- ប្រេងអូលីវ និងប្រេងដូងមានគុណប្រយោជន៍ជួយឱ្យ ស្បែកទន់ រលោង ភ្លឺថ្លាមានសំណើម បំបាត់ស្នាម ការពារស្បែកពីមេរោគផ្សេង ពន្យា និងប្រឆាំងភាពចាស់ជ្រីវជ្រួញ។

- ខ្ទិះដូងផ្ទុកដោយជាតិខ្លាញ់ និងសារធាតុចិញ្ចឹមជាច្រើនជំនួយដល់ស្បែក ហើយថែមទាំងអាចជួយលាងសម្អាតរន្ធញើស និងបំបាត់ជាតិខ្លាញ់លើស្បែកដងខ្លួន។

- សម្បកក្រូច និងក្លិនផ្លែក្រូច អាចជួយសម្រាលការហត់នឿយ និងធ្វើឱ្យស្បែកស្រស់ថ្លាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]