ភ្នំពេញ៖ នាពេលបច្ចុប្បន្ន ជីវិតគូ របស់អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយលោក ហេង ឡុង ដែលត្រូវបានគេស្គាល់ថា ជាអ្នកធ្វើការងារសង្គមមួយរូបផងដែរ បានរីកលូតលាស់ជាលំដាប់។

ទន្ទឹមនឹងនេះក៏មានអ្នកស្គាល់រាប់អាន តែងសួរអ្នកនាង និងលោក ហេង ឡុង ជាគូស្នេហ៍លេងថា ពេលណាទើបរៀបការ និងគិតមានកូនជាមួយគ្នា?

ក្នុងន័យនេះសាមីខ្លួនក៏ចេះបដិសេធរហូត ដោយមូលហេតុផ្សេងៗ ទើបយប់មិញនេះគេក៏ចាប់អារម្មណ៍ឃើញនៅលើហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រាប់ថា ព្រោះតែជូលីជាកូនស្រីមិនអនុញ្ញាតឱ្យអ្នកនាងមានកូនម្នាក់ទៀត គឺមានតែគេម្នាក់ប៉ុណ្ណោះ

«មិនខ្វល់ថាអ្នកណានិយាយថា អ្នកណាជាឪពុកគាត់ទេ គាត់មានខ្ញុំតែម្នាក់គឺគ្រប់គ្រាន់ហើយ តួនាទីជាឪពុក និងម្តាយរបស់គាត់ គឺខ្ញុំដើរតួរហូតមកហើយ ចំពោះខ្ញុំមិនហត់ទេសម្រាប់គាត់ម្នាក់ សុខចិត្តស៊ីអត់ស៊ីឃ្លាន ផ្តាច់ពីមាត់ខ្លួនឯងដើម្បីតែចំណេះគាត់ ហើយគាត់គឺជាមនុស្សដែលធ្វើឱ្យខ្ញុំមិនអាចយកកូនម្នាក់ទៀត លុះត្រាតែគាត់អនុញ្ញាត តែរហូតមកដល់ពេលនេះគឺគាត់ say no ម៉ាក់ត្រូវតែមានអូនតែម្នាក់គត់ ជីវិតខ្ញុំគឺជារបស់គាត់»។ 

ទាំងនេះគឺជាសាររបស់អ្នកនាង ច័ន្ទលក្ខិណា រៀបរាប់នៅលើហ្វេសប៊ុកខ្លួន យប់មិញ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន ជូលី មានអាយុ១១ឆ្នាំ ហើយថែមទាំងស្អាត និងមានមុខមាត់ដូចម្តាយបេះដាក់៕

ទស្សនារូបភាពខាងក្រោមនេះ៖

រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រី លើហ្វេសប៊ុកយប់មិញ
រូបភាព៖ អ្នកនាង ចន ច័ន្ទលក្ខិណា និងកូនស្រី ពេលដើរកម្សាន្ត
រូបភាព៖ អ្នកនាង ច័ន្ទលក្ខិណា និងលោក ហេង ឡុង
តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា