ខេត្តកំពង់ចាម ៖ ចោរ១ក្រុមគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយ ដើមពូថៅ១ និងព្រនង់បានចូលធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ មួយគ្រួសារនៅចំណុចភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ វេលាម៉ោង៧យប់ថ្ងៃទី២២ តុលា ២០១២ ហើយចាប់ម្ចាស់ផ្ទះចងស្លាបសេកវាយរងរបួស និងបាញ់២គ្រាប់ តែសំណាងល្អពុំមាននរណា ម្នាក់រងរបួសនោះទេ ខណៈពេលអង្គុយជុំគ្នានៅលើផ្ទះ ។

អំពើប្លន់នេះក្រុមចោរយកបានម៉ូតូវ៉េវមួយគ្រឿង លុយ៧០០ដុល្លារ និងទូរស័ព្ទដៃ២គ្រឿង គេចខ្លួនបាត់ស្រមោល ។ ម្ចាស់ផ្ទះដែលត្រូវក្រុមចោរចងស្លាប សេកគំរាមរកទ្រព្យសម្បត្តិ ១-ឈ្មោះជិន នាង ភេទស្រី អាយុ៥០ឆ្នាំ ២-ឈ្មោះឡេវ អាវ ភេទស្រី អាយុ៥១ឆ្នាំ ៣-ឈ្មោះញឹម ស្រីអូន អាយុ១៨ឆ្នាំ និង៤-ឈ្មោះថ្លៃ មុំ ភេទប្រុស អាយុ២១ឆ្នាំ ទាំង៤នាក់ជាអ្នកធ្វើចម្ការនៅភូមិខាងលើ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]