ភ្នំពេញ៖ ទស្សនាវដ្តីរថយន្តដ៏ចំណាស់ជាងគេ និងមានប្រជាប្រិយបំផុតនៅអង់គ្លេស មានអ្នកអានជាង 3,500,000 ជារៀងរាល់ខែ បានចុះផ្សាយ និងសម្តែងនូវការកោតសរសើរជាខ្លាំងដល់រថយន្ត HAWTAI A25 SUV ស៊េរីទំនើប ជំនាន់ថ្មី ថាជាម៉ូដែលរថយន្តមួយដ៏ល្អបំផុត ក្នុងចំណោមម៉ូដែលរថយន្តដ៏ល្អបំផុតដទៃទៀត ក្នុងការតាំងពិព័រណ៍ រថយន្តដ៏ធំបំផុតក្នុងពិភពលោក។

ទស្សនាវដ្តីរថយន្តដ៏ចំណាស់ជាងគេ និងមានប្រជាប្រិយបំផុតនៅអង់គ្លេស មានអ្នកអានជាង 3,500,000 ជារៀងរាល់ខែ បានចុះផ្សាយ និងសម្តែងនូវការកោតសរសើរជាខ្លាំងដល់រថយន្ត HAWTAI A25 SUV

ប្រទេសអង់គ្លេស គឺជាប្រទេសមួយ ដែលនិយមប្រើប្រាស់ម៉ាករថយន្តល្បីៗបំផុតក្នុងពិភពលោក ដូចជា Rolls Royce, Bentley, Range Rover, Jaguar ហើយក្នុងនោះរថយន្ត Hawtai A 25 ក៏ត្រូវកត់ត្រាជាម៉ូដែលរថយន្តទំនើប គុណភាពខ្ពស់ ក្នុងចំណោមរថយន្តទាំងនោះដែរ ដោយទស្សនាវដ្តីរថយន្តស្ព័រ Lotus និងគេហទំព័ររថយន្ត AutoCar.co.uk របស់ចក្រភពអង់គ្លេស បានបង្ហាញថា Hawtai A 25 ជាប្រភេទរថយន្ត SUV ទំនើបជំនាន់ថ្មី ដ៏ទំនើបកំពូលមួយ ក្នុងចំណោមម៉ូដែលរថយន្ត ជំនាន់ថ្មីទាំងឡាយ ដែលបានចេញលក់លើទីផ្សា។

អ្នកសារព័ត៌មាន ដែលជំនាញផ្នែករថយន្ត បានមកធ្វើទស្សនកិច្ចនូវការតាំងពិព័រណ៍រថយន្តអន្តរជាតិ ដែលមានគ្រប់ម៉ាករថយន្តល្បីៗដោយការដាក់តាំងបង្ហាញ ម៉ូដែលរថយន្តស៊េរីថ្មីបំផុតរបស់ខ្លួន ហើយក្នុងឱកាសនោះដែរ រថយន្តHawtai A 25 SUV បានទាញក្រសែភ្នែក និងការចាប់អារម្មណ៍ជាខ្លាំងពីអ្នកសារព័ត៌មានទាំងនោះផងដែរ។

ថា Hawtai A 25 ជាប្រភេទរថយន្ត SUV ទំនើបជំនាន់ថ្មី ដ៏ទំនើបកំពូលមួយ ក្នុងចំណោមម៉ូដែលរថយន្ត ជំនាន់ថ្មីទាំងឡាយ

បន្ទាប់ពីការពិនិត្យយ៉ាងម៉ត់ចត់ លើការរចនាម៉ូដ ការកសាងគុណភាព និងបច្ចេកទេស ទស្សនាវដ្តីដែលមានជំនាញពិសេសខាងរថយន្ត បានសម្រេចចាត់លំដាប់ថ្នាក់ Hawtai A 25 គឺជាម៉ូដែលរថយន្តថ្មីទំនើបដ៏គួរឲ្យចាប់អារម្មណ៍បំផុតទី៣ ដែលជាផ្នែកមួយ នៃអត្ថបទដ៏មានសក្តានុពលសម្រាប់ការបោះពុម្ពផ្សាយក្នុងប្រទេសអង់គ្លេស ។ អ្នកសារព័ត៌មានទាំងនោះ បានពន្យល់ថា រថយន្ត Hawtai A 25 គឺជាប្រភេទរថយន្តSUV ដែលត្រូវបានផលិតឡើងដោយការសំយោគនៃនវានុវត្តន៍ភាពគំនិត រូបរាងដ៏ឡូយនៅផ្នែកខាងមុខ និងផ្នែកខាងក្រៅ ដ៏ស្អាតល្អឥតខ្ចោះ ដែលបង្ហាញនូវសក្តានុពលដ៏អស្ចារ្យរបស់វា។

រថយន្តHawtai A 25 មានលក្ខណៈពិសេសៗជាច្រើនដ៏គួរឲ្យទាក់ទាញ ដូចជាការរចនាម៉ូតតួរថយន្តដ៏ល្អឥតខ្ចោះនៅផ្នែកខាងក្រៅ រួមផ្សំទាំងផ្នែកខាងក្នុងបំពាក់ដោយបច្ចេកវិទ្យាទំនើបទាន់សម័យឈានមុខគេ ពីប្រទេសកូរ៉េខាងត្បូង មកច្នៃបង្កើតឲ្យកាន់តែប្រសើរឡើង ដោយក្រុមវិស្វករ នៃតំបន់អឺរ៉ុប ច្របាច់បញ្ចូលគ្នានូវសមាសភាគសំខាន់ៗពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។

រថយន្តHawtai A 25 មានលក្ខណៈពិសេសៗជាច្រើនដ៏គួរឲ្យទាក់ទាញ

ក្រុមហ៊ុន HAWTAI MOTOR កំពុងតែមានភាពល្បីល្បាញ ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តសាកលលោក តាមរយៈការផលិតរថយន្តដ៏ទំនើប និងមានបណ្តាញចែកចាយរីកចម្រើនយ៉ាងឆាប់រហ័សលើទីផ្សាអន្តរជាតិ ពាសពេញសាកលលោក ដូចជា បណ្តាប្រទេសនៅសហគមន៍ អឺរ៉ុប អាមេរិក មជ្ឈឹមបូព៌ា និង តំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុមហ៊ុន WMC គឺជាក្រុមហ៊ុនដែលមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន Hawtai Motor នៅក្នុងប្រទេសកម្ពុជា ដែលមានshowroom ដ៏ស្អាត ទំនើប ប្រកបដោយផាសុកភាព ជាមួយនឹងសេវាកម្មឈានមុខ រហ័សទាន់ចិត្ត ប្រកបដោយភាពស្និទ្ធស្នាល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ហើយអតិថិជនអាចមកបើកបកសាកល្បង នូវរថយន្តHawtai A 25 នោះលោកអ្នកនឹងកាន់តែពេញចិត្ត ដោយដឹងថា រថយន្តនេះ ស្អាត ល្អ និងបច្ចេកវិទ្យាទំនើបដល់កម្រិតណា៕

សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ 078 999 006 ឬចូលទៅកាន់ www.facebook.com/wmchawtai 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]