ភ្នំពេញ៖ ថ្មីៗនេះ សម្រស់របស់បេក្ខនារីមួយរូបនៅក្នុងកម្មវិធីប្រកួត Miss Grand Cambodia ឆ្នាំ២០១៧ កំពុងក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម។

តាមរយៈរូបថត បង្ហោះដោយទំព័រហ្វេសប៊ុកផ្លូវការ របស់កម្មវិធី Miss Grand Cambodia បានឲ្យឃើញពីសម្រស់របស់កញ្ញាឯកនីមួយៗ ប៉ុន្តែក្នុងនោះគេសង្កេតឃើញមាន បេក្ខនារីមួយរូបដែលបានទាក់ទាញចំណាប់អារម្មណ៍ របស់មហាជនបានច្រើនបំផុតនោះ គឺបេក្ខនារីពាក់ស្លាកលេខ១៣។

បេក្ខនារីពាក់ស្លាកលេខ១៣ កញ្ញាសុទ្ធ ម៉ារី របស់Miss Grand Cambodia ឆ្នាំ២០១៧

ដោយក្នុងនោះ ក៏មានមហាជនមួយចំនួន រិះគន់ទៅលើសម្រស់របស់បេក្ខនារីរូបនេះ ដោយថានាងមិនស្អាត រីឯអ្នកខ្លះក៏បានឌឺដងផ្លែផ្កាទៅលើសម្រស់របស់នាងជាដើម។

comment រិះគន់របស់មហាជនទៅលើបេក្ខនារីរូបនេះ

ដោយឡែក ក្នុងនោះក៏មានមហាជនផ្សេងទៀត បានComment លើកទឹកចិត្ត និងសរសើរចំពោះភាពក្លាហាន របស់នាងផងដែរ​ ហើយអ្នកខ្លះ ក៏បានពោលពាក្យថា «សម្តីរបស់មនុស្សមួយចំនួន កំពុងតែមើលងាយរូបសម្រស់នាង បើតាមការពិតទៅ បើមើលឲ្យយូរ នាងក៏ស្រស់ស្អាតដែរ»។

comment លើកទឹកចិត្តរបស់មហាជន

នេះបើយោងតាមការអះអាង របស់អ្នកគាំទ្រមួយរូប បានរៀបរាប់ពីប្រវត្តិរូបសង្ខេបខ្លះៗ របស់បេក្ខនារីពាក់ស្លាកលេខ១៣នេះថា ការពិតនាងមានឈ្មោះ សុទ្ធ ម៉ារី អាយុ១៨ឆ្នាំ រៀននៅសាលាវិទ្យាល័យសម្ដេចម៉ែ ក្នុងខេត្តត្បូងឃ្មុំ។

នាងគឺជានារីម្នាក់ដែលស្អាតពីធម្មជាតិ ប៉ុន្តែដោយសារតែរយៈពេលនៃការផាត់មុខ ក្នុងកម្មវិធីនេះខ្លីពេក និងពណ៌កាមេរ៉ាមិនសូវស៊ី ទើបធ្វើឲ្យឃើញបែបនេះ។ ម៉្យាងវិញទៀត ម៉ារី នាងមិនចេះតុបតែងខ្លួននោះទេ សូម្បីតែក្រែមលាបមាត់ ក៏នាងមិនដែលលាបមករៀនផង៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បេក្ខនារីពាក់ស្លាកលេខ១៣ កញ្ញាសុទ្ធ ម៉ារី របស់Miss Grand Cambodia ឆ្នាំ២០១៧
សម្រស់ បេក្ខនារីពាក់ស្លាកលេខ១៣ សុទ្ធ ម៉ារី ពេលនៅខាងក្រៅ
សម្រស់ បេក្ខនារីពាក់ស្លាកលេខ១៣ សុទ្ធ ម៉ារី ពេលនៅខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]